ស្កាត់ពីស្រុករុក្ខគីរីទៅលួចគោនៅស្រុកសំពៅលូនតែត្រូវចាប់ខ្លួនបាននៅស្រុកមេឡៃ

0
17

ខេត្តបាត់ដំបង! ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចាប់ឃាត់ខ្លួនក្រោយឆ្លងស្រុកទៅធ្វើសកម្មភាពលួចសត្វគោបានសម្រេចចំនួន០២ក្បាលនៅស្រុកសំពៅលូន។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការឃាត់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចជើងភ្នំយាយសំ ស្ថិតក្នុងភូមិទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ឆុង ឈឹម ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើ កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលា ម៉ោង ប្រហែល ២៤និង១០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើសកម្មភាពលួចយកសត្វគោចំនួន០២ក្បាល នៅចំណុចអូរយាយតា ស្ថិតក្នុងភូមិអូរកាច់ ឃុំជ្រៃសី មា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានម្ចាស់ឈ្មោះ សុខ ស្រីសួង ភេទ ស្រី អាយុ ៤៥ ឆ្នាំ រស់នៅចំណុចកើតហេតុខាង លើ ខណៈចងទុកចោលនៅខាងមុខផ្ទះ ។

ក្រោយពេលដឺងថាគោរបស់ខ្លួនត្រូវបានចោរ លួចយកទៅបាត់ ម្ចាស់បានរាយការណ៍ដល់សម ត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗ ហើយឆ្លង តាមរយៈព័ត៌មាននេះ សមត្ថកិច្ចនគរបាលបាន ចាត់វិធានការស្រាវជ្រាវជាបន្ទាន់ រហូតដល់វេលា ម៉ោង១០និង៣០នាទី ថ្ងៃខែដដែល ដោយមានការសហការណ៍ល្អជាមួយសមត្ថកិច្ចនគរបាល ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទើបស្វែងរកជនសង្ស័យឃើញនៅចំណុចជើងភ្នំយាយសំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងបានធ្វើការឃាត់ខ្លួន ព្ព្រមទាំងដកហូតបានគោចំនួន០២ក្បាលមកវិញផងដែរ ។

ក្រោយធ្វើការឃាត់ខ្លួន សត្វគោទាំងពីរក្បាលបានប្រគល់ជូនម្ចាស់ដើមវិញ រីឯជនសង្ស័យនគរបាលជំនាញស្រុកសំពៅលូន បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here