រថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺយកទៅសង្គ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍ រហូតស្លាប់អ្នកជំងឺ និងរបួសពេទ្យ អ្នកកំដរ តៃកុងឡាន

0
35

ខេត្តត្បូងឃ្មុំ÷ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុបបុកជាមួយនិងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតនៅភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

នៅក្នុងរថយន្តសង្គ្រោះបន្ទាន់មានមនុស្សចំនួន៥នាក់ តៃកុងរថយន្តម្នាក់(របួសស្រាល) គ្រូពេទ្យស្រីម្នាក់(របួសធ្ងន់បាក់ភ្លៅម្ខាង) អ្នកកំដរអ្នកជំងឺ២នាក់(របួសធ្ងន់)និងអ្នកជំងឺបានស្លាប់ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍។
ដោយឡែកអ្នកគ្រូពេទ្យត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញដើម្បីជួយសង្គ្រោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here