លោកស្រី ជួន សេងហ៊ាង ថៅកែដីឡូតិប្រើក្បាច់ធ្វើនំអត់ម្សៅទិញដីពីប្រជាពលរដ្ឋតែមិនព្រមប្រគល់លុយគ្រប់ចំនួនឲ្យម្ចាស់ដីពិតជាខ្លាំងគ្មានគូប្រៀប

0
6

ខេត្តត្បូងឃ្មុំ÷ លោកស្រី ជួន សេងហ៊ាង ដែលជាថៅកែដីឡូតិ៍ម្នាក់បានប្រើល្បិចធ្វើនំអត់ម្សៅទិញដីពីប្រជាពលរដ្ឋតែមិនព្រមប្រគល់លុយគ្រប់ចំនួនឲ្យម្ចាស់ដីដែលដីនេះស្ថិតនៅទីតាំងប្រាសាទព្រះសម្តី ភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានពីម្ចាស់ដីបានឲ្យដឹងថា លោកយាយ ស៊ុយ ណៃគាង និងកូនប្រុសឈ្មោះ ម៉ាន់ វ៉ាទូច បានលក់ដីមួយកន្លែងមានទំហំ(120 អា )ដែលមាន(ទទឹង270m× បណ្តោយ60m)ទៅឲ្យលោកស្រី ជួន សេងហ៊ាង ក្នុងតម្លៃមួយហិចតា$64950 (ដូចមាននៅក្នុងក្រដាសកិច្ចសន្យាធ្វើនៅថ្ងៃទី 11 ខែកក្កដាឆ្នាំ 2019)ហើយនៅថ្ងៃទី 11/07/2019 លោកស្រី ជួន សេងហ៊ាង ដែលជាអ្នកទិញក៏បានកក់ប្រាក់ចំនួន ($1500)ទៅឲ្យភាគីអ្នកលក់។
នៅពេលនោះផងដែរភាគីទាំងសងខាងក៏បានធ្វើកិច្ចសន្យាព្រមព្រៀងគ្នាប្រគល់លុយពាក់កណ្ដាលទៀតនៅថ្ងៃទី 11 / 09/2019 ហើយនៅសល់ប៉ុន្មានទៀតនឹងទូទាត់សងផ្តាច់នៅថ្ងៃទី 11 / 11 /2019 ៕
តែចាប់តាំងពីថ្ងៃទី 11/11/2019 គឺជាថ្ងៃដែលប្រគល់លុយផ្តាច់ រហូតមកដល់បច្ចុប្បន្ននេះភាគីអ្នកទិញគឺលោកស្រី ជួន សេងហ៊ាង មិនបានគោរពតាមកិច្ចសន្យា ដែលបានធ្វើចំពោះមុខអាជ្ញាធរភូមិឈ្មោះ អ៊ីម វី នោះឡើយ ដោយពុំព្រមសងលុយផ្ដាច់ឲ្យទៅភាគីអ្នកលក់ដែលជាម្ចាស់ដី មិនត្រឹមតែប៉ុណ្ណោះលោកស្រីម្នាក់នេះបែជាមានលិខិតក្លែងក្លាយធ្វើនៅថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2019 ដែលមានស៊ីញ៉េចេញពីមេភូមិមួយសន្លឹកទៀត ហើយថែមទាំងលួចបោះបង្គោលជាលក្ខណៈដីឡូតិនៅលើដីរបស់ជនរងគ្រោះទាំងបំពានថែមទៀតផង។
ទង្វើរំលោភបំពានទាំងកំរោលបែបនេះ ដែលជនរងគ្រោះជាម្ចាស់ដីមិនអាចទទួលយកបានឡើយ។
រឿងហេតុដែលជនរងគ្រោះបានរៀបរាប់ខាងលើបូករួមទាំងឯកសារជាភស្តុតាង ផងនោះ យើងអាចមើលឃើញថានេះជាករណីរំលោភបំពានច្បាប់ទាំងស្រុង ដែលថៅកែដីឡូតិ៍ធ្វើនំអត់ម្សៅទិញដីប្រជាពលរដ្ឋហើយតែអ្នកស្រី ជួន សេងហ៊ាង មិនបានសងលុយឲ្យគ្រប់ចំនួននិងរំលោភយកដីបោះបង្គោលដោយពុំមានការឯកភាពពីម្ចាស់ដី ហើយប្រជាពលរដ្ឋនាំគ្នាឆ្ងល់ថាហេតុអ្វីបានជាអាជ្ញាធរពាក់ព័ន្ធមិនដោះស្រាយរកយុត្តិធម៌ជូនជនរងគ្រោះឈ្មោះ ស៊ុយ ណៃគាង នឹងកូនប្រុសឈ្មោះ ម៉ាន់ វ៉ាទូច តាមពាក្យបណ្ដឹងរបស់ពួកគាត់? ឬមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង?។
uma tv online និងព្យាយាមសុំការបំភ្លឺពីអ្នកស្រី ជួន សេងហ៊ាង ម្ចាស់ដីឡូត៍និងភាគីពាក់ព័ន្ធដទៃទៀតចំពោះវិវាទរឿងដីធ្លីខាងលើ ចំណែកប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំមើលការដោះស្រាយរបស់អាជ្ញាធរមូលដ្ឋានដើម្បីរកយុត្តិធម៌ជូនភាគីទាំងពីរ ជាពិសេសភាគីម្ចាស់ដីឈ្មោះ ស៊ុយ ណៃគាង និងកូនប្រុស ម៉ាន់ វ៉ាទូច ដែលកំពុងត្រូវបានភាគីម្ខាងទៀតរំលោភយកដីទាំងកំរោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here