ឯកឧត្តម តូច ប៉ូលីវ៉ា៖អនុប្រធានសសយកខេត្ត តំណាងឯកឧត្តម ឌី វិជ្ជា ប្រធាន សសយកខេត្ត បានដឹកនាំយុវជន សសយក ក្រុងស្វាយរៀង ស្រុកស្វាយជ្រំ ស្រុកស្វាយទាប និងស្រុករំដួល ចូលរួមជាមួយរដ្ឋបាលខេត្តស្វាយរៀង

0
54

(ខេត្តស្វាយរៀង)នៅព្រឹកថ្ងៃពុធ១១រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០
ឯកឧត្តមតូច ប៉ូលីវ៉ា អនុប្រធានសសយកខេត្ត តំណាងឯកឧត្តម ឌី វិជ្ជា ប្រធាន សសយកខេត្ត បានដឹកនាំយុវជន សសយក ក្រុងស្វាយរៀង ស្រុកស្វាយជ្រំ ស្រុកស្វាយទាប និងស្រុករំដួល ចូលរួមជាមួយរដ្ឋបាលខេត្តស្វាយរៀងដឹកនាំឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រៀបចំពូជស្រូវដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីត្រៀមចែកជូនដល់ប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមជួយពីកងកម្លាំងទាំង៣ មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ ស្ថិតទីតាំងមាត់ទន្លេវ៉ែគោ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សូមជម្រាបជូនថា អំណោយជាពូជស្រូវសែនក្រអូបរបស់សម្តេចតេជោដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនាន់ទឹកភ្លៀងមាន៖ ស្រុករមាសហែក ៣៩០ គ្រួសារ,ស្រុកស្វាយជ្រំ ២០៥ គ្រួសារ,ស្រុកកំពង់រោទិ័ ២៥៣ គ្រួសារ,ស្រុកចន្រ្ទា ៨៦គ្រួសារ,ក្រុងស្វាយរៀង៨០គ្រួសារ ក្នុងនោះ ១គ្រួសារទទួលបានពូជស្រូវ ១០០គីឡូក្រាម៕ដោយជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here