សាលា ឧទ្ធរណ៍ បង្គាប់ ឲ្យ លោកឧត្ដមសេនីយ៍ សាត គីមសាន ស្នងការខេត្ត បាត់ដំបង ប្រគល់ដី និង ផ្ទះ និង សងជំងឺចិត្តដល់ ជនរងគ្រោះ ថែម ៤ លានរៀល

0
35

ភ្នំពេញ)::នៅរសៀល ថ្ងៃ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ប្រធាន ក្រុម ប្រឹក្សា ជំនុំជម្រះ សាលា ឧទ្ធរណ៍ រាជធានី បាន ប្រកាស សាលដីកា ដោយបាន សម្រេច ប្រគល់ដី និង ផ្ទះ នៅ ភូមិ រាំងកេសី ឃុំ រាំងកេសី ស្រុក សង្កែ ខេត្ត បាត់ ដំបង ជូនទៅ ប្អូន ប្រុស យូ ធារ៉ា និង ប្រពន្ធ ឈ្មោះ បូរ សុភី គ្រប់គ្រង ជាម្ចាស់ កម្មសិទ្ធិ វិញ និងបាន បង្គាប់ ឲ្យ លោកសាត គីមសាន ស្នងការខេត្ត បាត់ដំបង និង ប្រពន្ធ សងជំងឺចិត្តដល់ ប្អូន ប្រុស យូ ធារ៉ា និង ប្រពន្ធ ចំនួន ៤ លានរៀល ។

ប្អូន ប្រុស យូ ធារ៉ា បានប្រាប់ ខ្ញុំ តាម ទូរស័ព្ទ បន្ទាប់ ពី ចេញ ពី បន្ទប់ សវនាការ សាលា ឧទ្ធរណ៍ នៅរសៀល នេះថា ប្អូន ប្រុស និង ប្រពន្ធ ពិតជារំភេីបចិត្ត រកអ្វី ប្រៀបផ្ទឹម ពុំបាន ដែល ទទួលបាន យុត្តិធម៌ នៅថ្ងៃ នេះ ហេីយប្អូនប្រុស សូមគោរព អរគុណ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល បានបង្កើត ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ ជួប ប្រជាពលរដ្ឋ រងគ្រោះ គ្មាន លទ្ធភាព តតាំង ក្ដី តាមផ្លូវ ច្បាប់ និង សូម គោរព អរគុណ ឯកឧត្តម គី តិច ប្រធាន ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ និង មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ ដែល បានជួយការពារក្ដី តាមផ្លូវ ច្បាប់ រហូតប្អូនប្រុស ទទួលបាន យុត្តិធម៌ ពិតប្រាកដ នៅថ្ងៃ នេះ ។ ជាមួយ គ្នា នេះ ដែរ ប្អូន ប្រុស និង ប្រពន្ធ ក៏ បាន គោរព អរគុណ ឯកឧត្តម ប្រធាន តុលាការ កំពូល និង ឯកឧត្ដម ប្រធាន ក្រុម ប្រឹក្សា ជំនុំជម្រះ សាលា ឧទ្ធរណ៍ រាជធានី និង មន្ត្រី តុលា ការ ពាក់ព័ន្ធ ដទៃ ទៀត ដែល បាន សម្រេច ក្ដី ផ្ដល់ យុត្តិធម៌ ជូនប្អូនប្រុស និង ប្រពន្ធ ។

គួរ បញ្ជាក់ ថា នៅឆ្នាំ ២០០៨ ប្អូន ប្រុស យូ ធារ៉ា និង ប្រពន្ធ ឈ្មោះ បូរ សុភី បានមានរឿងក្ដីប្ដឹងផ្ដល់ ជាមួយ លោក សាត គីមសាន និង ប្រពន្ធ អស់ រយៈពេល ជាង ១០ ឆ្នាំ មកហើយ ដែល រឿងក្ដីនោះ គឺ ផ្ដើម ចេញ ពី ការខ្ចីលុយចងការប្រាក់ចំនួន ៦០០០ ដុល្លារ ។ ក្រោយ មក ប្អូន ទាំងពីរនាក់ ប្ដី ប្រពន្ធ រកស៊ី ខាត អត់ មាន លទ្ធភាព សងក៏បាន ប្រគល់ដី ស្រែ ចំនួន ៤ ហិកតា ដល់ លោក សាត គីមសាន និង ប្រពន្ធ ដេីម្បី ទូទាត់ បំណុល ។ ប៉ុន្តែ ដីស្រែ ៤ ហិកតា នៅ ក្នុង ស្រុក សង្កែ នៅតែ មិនគ្រប់ តម្លៃ ៦០០០ ដុល្លារ ទេ គឺ នៅ សល់ ប្រាក់ ១៣០០ ដុល្លារ ទៀត ទេីបគ្រប់ ។ ពេល វេលា ចេះតែ អូសបន្លាយ លុយនៅសល់ ១៣០០ ដុល្លារ បានកេីនការប្រាក់រហូតដល់ ១៣០០០ ដុល្លារ ហេីយ លោក សាត គីមសាន និង ប្រពន្ធ ក៏ប្ដឹងទាមទារ រឹបអូស យកដី និង ផ្ទះ នៅ ភូមិ រាំងកេសី ឃុំ រាំងកេសី ស្រុក សង្កែ ខេត្ត បាត់ ដំបង ដែល ប្អូន ទាំង ពីរ កំពុង រស់នៅ រហូត ដល់ មានការប្ដឹងជាបទ ល្មើស ព្រហ្មទណ្ឌ ចាប់ ប្អូន ប្រុស ដាក់ ពន្ធនាគារ អស់ រយៈពេល ៧ ខែ ។ សាលា ដំបូង ខេត្ត បាត់ដំបង បានកាត់ក្ដី រឹបអូស ដកហូត ដី និង ផ្ទះ របស់ ប្អូន ទាំងពីរនាក់ ប្រគល់ អោយ លោក សាត គីមសាន និង ប្រពន្ធ ។ ប្អូន ទាំងពីរនាក់ កេីតទុក្ខមិនសុខចិត្តក៏ប្ដឹងមកតុលាការជាន់ខ្ពស់ និង បាន មក សុំជំនួយផ្លូវច្បាប់ ពី ឯកឧត្ដម គី តិច ប្រធាន ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ រហូតទទួលបាន យុត្តិធម៌ នៅថ្ងៃនេះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here