ឃាត់ខ្លួនបុរសម្នាក់ បទឆបោកមានស្ថានទម្ងន់ទោស និងនាំចេញមនុស្សឆ្លងដែនមិនស្របច្បាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ

0
20

—–
កំពង់ឆ្នាំង: សមត្ថកិច្ចក្រសួងមហាផ្ទៃសហការនិងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឃាត់ខ្លួនបុរសម្នាក់ ។

នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១២និង៣០នាទី លោកស្រីឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការរង ផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៩២ របស់ លោក លី សុខលេង ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បង្គាប់អោយចាប់ខ្លួនឈ្មោះ រឿន រដ្ឋា ភេទប្រុស អាយុ ៣១ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ពីបទឆបោកមានស្ថានទម្ងន់ទោស និងនាំចេញមនុស្សឆ្លងដែនមិនស្របច្បាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

លទ្ធផល ឃាត់ខ្លួនជនសង្ស័យខាងលើបាន បញ្ជូនទៅកាន់នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here