មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅច្រាសគ្នាថា

0
17
ខេត្តកំពង់ឆ្នាំង:
 
មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាកទៀតរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនឹងម៉ូតូក្នុងដំណើរទិសដៅច្រាសគ្នា ។
 
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេបានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីថ្ងៃទីនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំរ២០២០ម្សិលមិញនៅលើកំណាត់ផ្លូវជាតិលេខប្រាំចន្លោះគីឡូម៉ែត្រ៨៤និង៨៥ ចំណុចខាងមុខផ្ទះគ្រូមៀន ដែលស្ថិតនៅក្នុង ភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
 
សមត្ថកិច្ចបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកហ៊្សុយហ្សូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E. 2985 រុឺម៉កលេខភ្នំពេញ4A. 4765 របស់ក្រុមហ៊ុន( DN ) បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅ ពីជើងទៅត្បូង លុះបើកបរមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាក Excitev ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ កណ្ដាល1K. 0895 ក្នុងដំណើរច្រាស់ទិសគ្នាបណ្ដាលអោយបុរសដែលជាអ្នកបើកបរម៉ូតូម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ឈ្មោះ ឃៀង សំបូរ ភេទប្រុស អាយុ ២៩ឆ្នាំ ( ស្លាប់ ) និងរបួសអ្នករួមដំណើរមួយនាក់ទៀត ឈ្មោះ ឆុង ទួន ភេទប្រុស អាយុ១៨ឆ្នាំ (អ្នកជិះពីក្រោយ អ្នកទាំងពីររស់នៅភូមិទួលខ្សេាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
 
ក្រោយកើតហេតុ អ្នកបើកបររថយន្តបានទុករថយន្តចោលហើយចុះរត់គេចខ្លួនបាត់ទុកតែរថយន្តចោលនៅកន្លែងកើតហេតុ ។
 
សមត្ថកិច្ចបានធ្វើការការពារកន្លែងកើតហេតុ និងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here