រថយន្ដវ៉េអងដឹកកូនឈើធ្នុងរបស់សាលារាជធានីភ្នំពេញដាច់ចង្កូតរ៉េចូលប្រឡាយក្រឡាប់ផ្ងារជើង!

0
55

ដោយៈតារា

ព្រះវិហារ៖ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើដងផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រ លេខ៧២_៧៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ចំនុចព្រៃពពេលក្នុងភូមិ ត្រពាំងទទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

គ្រោះថ្នាក់ចរាចរណ៍ខាងលេីបង្កឡេីងដោយខ្លួនឯងដោយរថយន្ដវ៉េអង ដឹកកូនឈើធ្នុង របស់សាលារាជធានីភ្នំពេញដាច់ចង្កូតរ៉េធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង ។

អ្នកបេីកបររថយន្ដនិងអ្នករួមតំនេីរនៅក្នុងស្ថានភាពខាងលើ បានឲដឹងថា រថយន្ដវ៉េអង ក្បាលសរ ទ្រុងខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 4A-3650 ដឹកកូនឈើប្រភេទធ្នុងចេញពីភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ យកទៅដាំនៅរាជធានីភ្នំពេញ” របស់សាលាក្រុងភ្នំពេញ” លុះដល់ចំនុចកើតហេតុខាងលើរថយន្ដបានដាច់ចង្កូតក្រឡាប់ចូលប្រឡាយក្បែរចញ្ចេីមផ្លូវ ខ្ទាតចេញកូនឈើធ្នុងរាប់រយដើម។

គាត់បានបន្តទៀតថា រថយន្ដខាងលើរបស់សាលារាជធានីភ្នំពេញ ដែលប្រមូលទិញកូនឈើប្រភេទធ្នុងពីប្រជាពលរដ្ឋខាងលើដែលពួកគាត់បានគាស់យកផ្សាំរួចលក់ក្នុង១ដើមតំលៃ១មឺុនរៀល ។

ហើយកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ រថយន្ដវ៉េអង២គ្រឿងរបស់សាលារាជធានីភ្នំពេញបានដឹកកូនឈើធ្នុងចេញពីចំនុចខាងលើ ១គ្រឿងត្រូវបានដឹកចេញទៅដោយសុវត្ថិភាព នឹងមួយគ្រឿងទៀតជួប ឧប្បត្តិហេតុខាងលើ មិនបង្កគ្រោះថ្នាក់ដល់អ្នកបេីកបរនិងអ្នកតំនេីរធ្ងន់ធ្ងរនោះទេ ។

លោកពឹង ទ្រីដា ប្រធានមន្ទីកសិកម្មនិងរុក្ខាប្រមាញ់ខេត្តព្រះវិហារ បានឲដឹងថា រថយន្ដវ៉េអងដឹកកូនឈើធ្នុងខាងលើពិតជារបស់សាលារាជធានីភ្នំពេញ នឹងមានច្បាប់ទំលាប់់ត្រឹមត្រូវពិតប្រាកដមែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here