បុរសម្នាក់រត់ឡើងលើចុងឈើ ប្រុងលោតសម្លាប់ខ្លួន បង្កភាពភ្ញាក់ផ្អើល

0
31

ភ្នំពេញ៖ កាលពី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញបុរសម្នាក់នេះដើរចូលក្នុងរង្វង់មូលវត្តភ្នំ ដោយមិនដឹងថាគាត់មានវិបត្តិអ្វីនោះទេ រួចបានធ្វើសកម្មភាពរត់ឡើងលើចុងឈើ ប្រុងលោតសម្លាប់ខ្លួន តែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលកំពុងបោសសម្អាតបរិវេណរង្វង់មូលវត្តភ្នំនាំគ្នាជួយធ្វើអន្តគមន៍ និងលួងលោមឱ្យបុរសរូបនេះចុះពីលើចុងឈើវិញ តែទោះជាយ៉ាងណាក៏បុរសរូបនោះមិនព្រមចុះដែរ ។

បុរសដែលឡើងលើចុងឈើបានស្រែកថា ខ្លួនខូចចិត្តរឿងប្រពន្ធរត់ចោលទើបរត់មកឡើង លើចុងឈើនេះដើម្បីលោតសម្លាប់ខ្លួន តែគាត់មិនបានបញ្ជាក់អត្តសញ្ញាណរបស់គាត់នោះទេ។ ប្រជាពលរដ្ឋបានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើអន្តរាគមន៍ដើម្បីយកបុរសនៅលើចុងឈើចុះមកក្រោម

LEAVE A REPLY

Please enter your comment!
Please enter your name here