បុរសម្នាក់ដេកស្លាប់នៅលេីគ្រែក្នុងខ្ទមតែម្នាក់ឯង សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង

0
9

(កំពង់ធំ)៖ បុរសម្នាក់ដេកស្លាប់នៅលេីគ្រែក្នុងខ្ទមតែម្នាក់ឯង ដោយសារជំងឺគាំងបេះដូង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៣ និង ០០ នាទីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅភូមិស្តុកស្តម ឃុំជ្រាប់ ស្រុកសន្ទុកខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ ទុំ ឡូញ ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែ មុខរបរកកសិករនៅភូមិសួស្តីឃុំតាលាស់ស្រុកមោងប្ញស្សីខេត្តបាត់ដំបង។

តាមការបំភ្លឺរបស់ឈ្មោះ សោម សួ ភេទស្រី អាយុ ៦៤ឆ្នាំ នៅភូមិសួស្ដី ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្ត បាត់ដំបង(ត្រូវជាអ៊ុរបស់ជនរងគ្រោះ) បានរៀបរាប់ថា កាលពីថ្ងៃទី ១២ -១១-២០២០ វេលាម៉ោង ៧ : ០០ព្រឹក ខ្លូនបានបបួល ឈ្មោះទុំ ឡូញ ត្រូវជាក្មួយ រួមដំណើរពីខេត្តបាត់ដំបង ដោយជិះតាក់ស៊ី ២នាក់ក្មួយ ឆ្ពោះទៅភូមិ-ឃុំកើតហេតុខាងលើ ដោយខ្លួនមានទុក្ខធុរៈ កូនបង្កើត របស់ខ្លួន ឈ្មោះណា រុណ ភេទស្រី អាយុ ៤០ឆ្នាំ ឈឺធ្ងន់ ពេលខ្លួនមកដល់បានឃេីញកូនដេកស្ដូកស្ដឹងមិនដឹងខ្លួន ក៍បាននិយាយជាមួយម្ចាស់ឡានតាក់សីុអោយដឹកទៅបាត់ដំបងវិញ អ្នកឡានគាត់ថាមិនហ៊ានដឹកទេ។ ពេលនោះ ២នាក់ក្មួយក៏នៅមេីលកូនដោយអញ្ជេីញចាស់ទុំជិតខាងជួយសូត្រធម៌កំដរអ្នកឈឺ ពេលនោះបានចាស់ទុំមកសូត្រធម៌ ខ្លួននៅកំដរ រីឯក្មួយទៅដេកនៅលេីគ្រែក្នុងខ្ទមតែម្នាក់ឯងលុះម៉ោង ២៣: ០០នាទី ខ្លួនបានដេីរទៅដាស់ក្មួយអោយមកដូរ ពេលហៅមិនឆ្លេីយក៏ដាស់អង្រូន ក្មួយទៅ រឹងដងខ្លួនមិនដឹងជាស្លាប់ពីស្មេីណាទេ ខ្លួនភិតភ័យក៏បានដេីរទៅហៅអ្នកជិតខាងឈ្មោះកង ហៀង ភេទស្រីង អាយុ ៦៣ឆ្នាំ ឲ្យមកជួយពិនិត្យមើល ពេលនោះ ឃើញជនរងគ្រោះ បានស្លាប់មិនដឹងតាំងពីពេលណា ក៏បានប្រាប់អ្នកជិតខាង បានដឹងឮ ហើយបានឈ្មោះឃុត ឌីណា តេទូរស័ព្ទរាយការណ៍ ជូនសមត្ថកិច្ចទាំងយប់។

ក្រោយដឹងព័ត៌មាន សមត្ថកិច្ចជំនាញ សហការ ជាមួយប៉ុស្តិ៍រដ្ឋបាល រដ្ឋអំណាចភូមិ-ឃុំ គ្រូពេទ្យប្រចាំឃុំ និងក្រុមគ្រួសារសព អោយចូលរួមពិនិត្យទីកន្លែងកេីតហេតុនិងសាកសព តាមការពិនិត្យ នៅលើដងខ្លួនជនរងគ្រោះពុំ មានស្លាកស្នាមអ្វីគួអោយកត់សម្គាល់ឡើយ -ហើយបានធ្វើការសន្និដ្ឋានថាសាកសពជនរងគ្រោះឈ្មោះ ឡូញ ទុំ បានស្លាប់ដោយសារជំងឺ (គាំងបេះដូង)។
បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុប្រគល់សាកសព ជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here