អាជ្ញាធរក្រុងក្រចេះ ដឹកនាំមន្រ្តីជំនាញ និងសមត្ថកិច្ចចុះឃាត់រថយន្ដដឹកខ្សាច់ ដែលបិតបាំងមិនជិតបណ្ដាលឲ្យជ្រុះហុយ ប៉ះពាល់បរិស្ថាន

0
11
(ក្រចេះ)÷អាជ្ញាធរក្រុងក្រចេះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២០បានដឹកនាំមន្រ្តីមន្ទីរជំនាញ និងសម្បត្ដិកិច្ច ចុះឃាតរថយន្ដដឹកខ្សាច់ដែលខុសលក្ខណះបច្ចេកទេស ដែលបិតបាំងមិនបានល្អ បណ្ដាលឲ្យជ្រោះហើយប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់អ្នកធ្វើដំណើររួមផ្លូវជាមួយ ដើម្បីធ្វើកិច្ចសន្យាបញ្ឍប់ការដឹកខុសលក្ខណះបច្ចេកទេស។
 
បើតាមការបញ្ជាក់ពីមន្រ្តីជំនាញបានឲ្យដឹងថា ការឃាត់រថយន្ដទាំងនេះគឺហៅពួកគាត់ឲ្យធ្វើកិច្ចសន្យា ឲ្យបញ្ឍប់ការដឹងដឹកជ្ញ្ជូនផ្ទុកលើសទម្ងន់ ការដឹកជញ្ជូន បិតបាំងមិនបានល្អបណ្ដាលឲ្យជ្រុះហុយប៉ះពាល់បរិស្ដាន និងបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពអ្នកដំណើរលើដងផ្លូវជាមួយ។
មន្រ្តីជំនាញបញ្ជាក់ទៀតថា ក្រោយពីធ្វើកិច្ចសន្យាបញ្ឍប់ហើយបើសិនជាពួកគាត់នៅតែបន្តដឹកជញ្ជូន មិនបានវេចខ្ចប់ឲ្យបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេសនោះទេមន្ទីរជំនាញ និងអនុវត្តតាមផ្លូវច្បាប់ ។
 
សូមបញ្ជាក់ថា នាពេលកន្លងមក គេពិនិត្យឃើញមានរថយន្ដ ដឹកខ្សាច់ ធំៗជាច្រើនគ្រឿងខុសលក្ខណះបច្ចេកទេសមិនបានវេចខ្ចប់ត្រឹមត្រូវ បានធ្វើសកម្មភាពដឹកខ្សាច់ជ្រុះពាសពេញផ្លូវ ជាពិសេសរថយន្ដខ្នាត់យក្យ ដឹកខ្សាច់ ចេញពីចំនុចភូមិក្រគរ និង ភូមិរឬស្សីចារ បានដឹកខ្សាច់ឆ្លងកាត់ឃុំគោលាប់ ស្រុកចិត្របុរី បន្តទៅស្រុកស្នួល ដោយដឹកផ្ទុកទម្ងន់ជាច្រើនតោន បណ្ដាលឲ្យផ្លូវលំ១ខ្សែ ស្ថិតនៅសង្កាត់ក្រគរ និងឃុំគោលាប់ទទួលរងការខួចខាតយ៉ាងតំណុំ ពាក់ពន្ឋ័និងការដឹកខ្សាច់ពីសំណាក់រថយន្តធំៗទាំងនេះ ប្រជាពលរដ្ឋក្នុងខេត្តក្រចេះក៍បានស្នើរអោយអជ្ញាធត្រូវចាត់វិធានវិធានការអោយបានតឹងរឹងទៅលើរថយន្តទាំងនេះផងជាសវាងបង្ករអោយមានករណីរណីគ្រោះថ្នាក់ចរាចរណ៍និងបង្ករការខួចខាតខាត់ផ្លូវស្ពានដែលជាសម្បត្តិសាធារណះផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here