ខារ៉ាអូខេ លោកចាយ មិនខ្វល់ពីការជូនដំណឹងពីក្រសួងទេសចរណ៍ តែប្រឹងប្រមូលលាភក្នុងដំណាក់កាលកូវិដ19 រាត្បាត

0
94

ខេត្ត កំពង់ធំ. បើទោះបី ជាមានការ ជូនដំណឹងពីក្រសួងទេសចរណ៍ ក៏ដូចជាបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាលឲ្យបិទក្លឹបកំសាន្តខារ៉ាអូខេនិងទីកន្លែងសប្បាយសប្បាយ និងកាត់បន្ថយការជួបជុំក្នុងពិធីសាសនាផ្សេងៗ តែហាងខារ៉ាអូខេនៅក្នុងស្រុកស្ទោងមិនខ្វល់ ពីបម្រាមទាំងនេះឡើយធ្វើឱ្យមានការសង្ស័យថា ពុំមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ស្រុកឬក៏ពុំមានការជូនដំណឹង ទើបបានជាហាងរ៉ាអូខេលោកចាយបានបើកយ៉ាងចំហតដោយមិនខ្លាចញញើត នោះឡើយ។
យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថាហាងខារ៉ាអូខេឈ្មោះតាចាយរៀងរាល់ថ្ងៃចាប់តាំងពីមានជំងឺកូវីដ19 មក ហាងខារ៉ាអូខេនេះ បានទទួលលាភសក្ការៈ យ៉ាងកាក់កបជាទីបំផុត ក្នុងនោះហាងផ្សេងៗគេបានបិទជាហូបខែ មិនថារាជធានីខេត្តក្រុង បែរជាលោកចាយបើកចំហដោយគ្មានខ្លាចញញើតពីច្បាប់ឡើយ មិនខ្វល់ពីសុខភាពរបស់ប្រជាពលរដ្ឋ បែរជាខំប្រឹង ប្រមូលលាបទៅវិញ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ហាងខារ៉ាអូខេ ដែលមានថ្លើមដុសមមិសនេះ មានឈ្មោះយីហោហាងខារ៉ាអូខេជំនោររីករាយ ឋិតនៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោងខេត្តកំពង់ធំ ដែលមានម្ចាស់ឈ្មោះតាចាយ បានបើកហាងខារ៉ាអូខេទទួលស្វាគមន៍ភ្ញៀវប្រុសស្រី ថែមទាំងមានលក់ក្រូចច្របាច់ទៀតផង តែទោះជាយ៉ាងណានោះយើងពុំដឹងថាមានមន្ទីរទេសចរណ៍ ចុះមកអប់រំណែនាំឬបិទនៅឡើយទេ។
តាមការឲ្យដឹងពីលោកចាយ ម្ចាស់ ហាង ខារ៉ាអូខេ ជំនោររីករាយ
បានឲ្យដឹងថាការបើកច្រៀងខារ៉ាអូខេនេះ មិនមែនលោកបើកដោយចិត្តឯងនោះទេ គឺមានបញ្ជាពី មេឃុំ ឆាត បញ្ជាឲ្យលោក បើកហាង ខារ៉ាអូខេ អោយលោកច្រផង ដោយលោក ខ្លាចអំណាចលោក ឆាត មេឃុំកំពង់ចិនជើង ព្រោះ គាត់ធំជាង ចៅហ្វាយស្រុក ទើបបើក 3បន្ទប់ឲ្យច្រៀង។
ប្រជាពលរដ្ឋសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែ មនុស្សម្នានៅក្នុងខេត្ត ក៏ដូចជាពិភពលោក ខ្លាចញញើត ការជួបជុំសាច់ញាតិបងប្អូនឬពិធីបុណ្យផ្សេងៗតែបែរជាលោក ចាយបានបើកហាងខារ៉ាអូខេ យ៉ាងរំភើយ នៅក្នុងស្រុកសូមទៅវិញ ក្នុងនោះ ប្រជាពលរដ្ឋបានសំណូមពរឲ្យសមត្ថកិច្ចអាជ្ញាធរ ស្រុកក៏ដូចជាអធិការ មេត្តា បើកប្រស្រីមើលផង។
ដោយ វណ្ណៈ កិត្តិស័ក្ក

LEAVE A REPLY

Please enter your comment!
Please enter your name here