លោក កែវ ណារ៉ា ក្រុមប្រឹក្សាឃុំថ្មសបានចុះទៅពិនិត្យមើលនិងជួសជុលផ្លូវលំមួយខ្សែក្នុងភូមិថ្មសមានប្រវែងជាង ១០០០ម៉ែត្រ

0
329

************************
ខេត្តកោះកុង : នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ២០២០ នេះ លោក កែវ ណារ៉ា ក្រុមប្រឹក្សាឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង និងលោកស្រី សុខ មួយ ជាភរិយាបានចុះទៅពិនិត្យមើលផ្លូវលំមួយខ្សែមានប្រវែងជាងមួយពាន់ម៉ែត្រដែលថិតនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមកបានហូរកាត់លើផ្លូវបង្កឲ្យដាច់ផ្លូវដោយកន្លែងខ្លះៗនិងមានជង្ហុកជ្រៅៗធំៗជាហេតុបង្កផលលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជាពិសេសគឺក្មួយៗសិស្សានុសិស្សត្រូវការចាំបាច់ធ្វើដំណើរទៅសាលារៀនជារៀងរាល់ថ្ងៃតែម្តង ។
ក្រោយពិនិត្យរួចរាល់ហើយ និងមានសំណូមពរពីប្រជាពលរដ្ឋផងនោះ លោក កែវ ណារ៉ា បានយកគ្រឿងចក្រមកជួសជុលផ្លូវដោយដឹកដីចាក់បំពេញជង្ហុក និងកន្លែងទឹកហូរដាច់ផ្លូវជាច្រើនកន្លែង រួចហើយឈូសពង្រាបដីឲ្យស្មើឡើងវិញ ។
លោក កែវ ណារ៉ា បានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក អស់ចំនួន 1890 000 រៀល(មួយរយប៉ែតសិបប្រាំបួនម៉ឺនរៀលគត់) ប្រើប្រាស់អាចម៍ដីអស់ចំនួន50 ឡាន មកដល់ថ្ងៃនេះ ជួសជុលរួចរាល់ជាស្ថាពរហើយ ។
លោក កែវ ណារ៉ា ជាមន្រ្តីថ្នាក់មូលដ្ឋានមួយរូបដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋបានល្អ ដឹងសុខទុក្ខប្រជាពលរដ្ឋបានច្បាស់លាស់ចុះជួយប្រជាពលរដ្ឋក្រីក្រ ទន់ខ្សោយបានទាន់ពេលវេលា ។
ជាចុងក្រោយ ប្រជាពលរដ្ឋក្នុងភូមិថ្មសទាំងមូលបានអបអរសាទរនិងថ្លែងអំណអរគុណចំពោះលោក កែវ ណារ៉ា ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួនយ៉ាងច្រើនយកមកកសាងនិងជួសជុលផ្លូវមួយខ្សែនេះបានធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីកាយយ៉ាងខ្លាំង នឹងសូមជូនពរលោក កែវ ណារ៉ា និង ភរិយា ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន ៕

ដោយ ទៀង យិន

LEAVE A REPLY

Please enter your comment!
Please enter your name here