ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៨លាន រៀល ត្រូវបានប្រគល់ជូនគ្រួសារសមាជិក អតីតយុទ្ធជន ចំនួន ២គ្រួសារ នៅក្នុងស្រុករលាប្អៀរ និង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

0
10

កំពង់ឆ្នាំង÷នៅរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ចក់ កែវចំរើន ប្រធានការិយាល័យ បេឡាជាតិអតីតយុទ្ធជនខេត្ត និង លោក វរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរង សឹករងខេត្ត តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញចូលរួម ពីលោក ឡាយ សុភ័ត នាយរង ការិយាល័យបុគ្គលិក តំណាង ឯកឧត្តម ស្នងការនគរបាខេត្ត រួមដំណើរជាមួយក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណសង្គ្រោះ ចំនួន ៨លានរៀល និង លិខិតចូលរួមមរណទុក្ខ ជូនគ្រួសារ សមាជិកអតីត ដូចខាងក្រោម:
១_លោក អ៊ូ ហួត ត្រូវជាបងបង្កើត របស់សព ឈ្មោះ មាន សំណាង អតីតយោធិន (បាត់បង់សមត្ថភាពការងារ) ID IA០៧០០១៣៩៥ ទទួលមរណភាព នៅភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
២_លោកស្រី ស៊ឹម ប៊ូ ត្រូវជាប្រពន្ធ របស់សពឈ្មោះ ឡុង សារឿន អតីតយោធិន (ពិការ) ID HA៩០០០១៥៦៥ ទទួលមរណ ភាព នៅភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស។
ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសព សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំទាំងអស់ សូមជួបប្រទះនូវពុទ្ធពរ បួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here