ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សូមឯកឩត្តម ប៉ែន កុសល្យ អភិបាលនៃគណះអភិបាលខេត្តឩត្តរមានជយ័ មេត្តាមានវិធានការ ចំពោះក្រុមនេះផងទាន!

0
11

,,……………………………………………………..
មិនដឹងថាលោកឧត្តមសេនីយ៍ឯក កែវ ធីមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២បានដឹងដែរឬទេចំពោះមន្រ្តីយោធាម្នាក់ម្នាក់ឈ្មោះអាំង មករាម្រើការនៅកងពលធំ(លេខ២)រកសុីបទល្មើសឈើប្រណិតឆ្លងដែនខ្មែរថៃស្រុកអន្លងវែងនិងស្រុកត្រពាំងប្រសាទ.

ខេត្តឧត្តរមានជ័យ÷សេចក្តីរាយការណ៍ពីសមត្ថ កិច្ចយាមល្បាតតាមខ្សែរបន្ទាត់ព្រំដែនខ្មែរថៃស្រុកអន្លងវែងនិងស្រុកត្រពាំងប្រាសាទបានអោយដឹងថា÷។
មេឈ្មួញឈ្មោះ អាំង មករា និងមេឈ្មួញជនជាតិវៀតណាមឈ្មោះ ខ្វៀង ធីមៃ
(ហៅយាយម៉ាយ)កំពុងធ្វើសកម្មភាពប្រម៉ូលឈើប្រណិតប្រភេទឈើធ្នង់នាងនួនតាមខ្សែរបន្ទាត់ព្រំដែលយ៉ាងអនាធិបតេយ្យដោយមិនរំខានដល់មន្រ្តីជំនាញពាក់ព័ន្ធនោះឡើយ។

ប្រភពបានបន្តថាឈ្មួញទាំងពីខាងលើគេបានចែកសុីចទ័រគ្នាល្អណាស់ ដោយលោកអាំង មករា
ប្រម៉ូលទិញឈើចេញពីភូមិដងទង់និងដឹកឆ្ពោះមកស្រុកអន្លង់វែងចំណែក យាយម៉ាយ
ប្រម៉ូលដឹកចេញពីភូមិអូរស្វាយស្រុកត្រពាំងប្រសាទមកទម្លាក់ទុកស្រុកអន្លង់វែងដើម្បីអារជ្រៀកនិងសាងបន្តតាមរថយន្តទំនើបៗឆ្លងដែនទៅប្រទេសវៀតណាមដោយរលូន។

មេឈ្មួញមេឈ្មួញទាំងពីនាក់បច្ចុប្បន្នរស់នៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យហើយមេឈ្មួញឈ្មោះអាំងមករាល្បីថាជាមន្រ្តីយោធាបម្រើការនៅក្នុងអង្គភាពកងពលធំអន្តរាគមន៏លេខ២ទៀតផង។
ហេតុនេះហើយសូមលោកឧត្តមសេនីយ៍ឯក កែវ ធី ជួយមើលមន្រ្តីក្រោមឱវ៉ាតផងទាន!ព្រោះវាជេះឥទ្ធិពលនិងនាំអោយប៉ះពាល់ដល់ស្ថាប័ន្ថក្រសួងការពារជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here