ផ្ទះពលរដ្ឋចំនួន៣ខ្នង នៅស្រុកប្រាសាទបល្ល័ង្គ ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

0
5

(កំពង់ធំ)៖ ថ្ងៃសៅរ៏ ១៤រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ វិច្ឆិការ ឆ្នាំ ២០២០ វេលាម៉ោង ១២ និង ១៥នាទី មានករណីអគ្គិភ័យឆេះផ្ទះ០១លើក ចំនួន៣ខ្នង ស្មើនិង ៣គ្រួសារ ស្ថិតនៅភូមិបុស្សធំ ឃុំក្រយា ស្រុក ប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

១ – ម្ចាស់ឈ្មោះ យាន រ៉ុម ភេទ ស្រី អាយុ៥២ឆ្នាំ
– ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ០៧មx១២ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា។
+ខូចខាត:
-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ០៧មx១២ម
-ប្រាក់បាតចំនួន១០០០បាត
-ខ្សែកមាសចំនួន០២ខ្សែស្មើ១ដំឡឹង២ជី
-ខ្សែកផ្លាកទីនចំនួន០១ខ្សែស្មើ១ដំឡឹង
-ក្រវិលមាសចំនួន០២គូស្មើ០១ជី
-ចិញ្ជៀនផ្លាកទីន ០១ជី
-អង្ករចំនួន០១បេ
-ស្រូវចំនួន៧៥០គីឡូ
-ធុងទឹកកកធំចំនួន០២
-សៀវភៅគ្រួសារ,សំបុត្រកំណើត,ប័ណ្ណក្រីក្រ អត្តសញ្ញាណបណ័្ណ២សន្លឹក
-និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

២ – ឈ្មោះ ឈន មករា ភេទ ប្រុស អាយុ ៣០ឆ្នាំ ខូចខាត
_ ប្រភេទសំណងផ្ទះឈើលើថ្មក្រោម
_ទំហំ ៧ម x ១២ម ប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា សំភារះក្នុងផ្ទះឆេះទាំងស្រុង។

៣ – ឈ្មោះ ដក ឌួង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ខូចខាត
_ ប្រភេទសំណង់ផ្ទះឈើលើសរសរថ្ម
_ ទំហំ ០៧ x ១២ម ដំបូលប្រក់ក្បឿង ជញ្ញាំងក្តា រនាបក្តា
_ក្រវិលមាស១គូ ១ជី
_ខ្សែរកផ្លាកទីន ១ ជី
_ លុយបាត១ មុឺន
_លុយរៀល ២០មុឺន
_ សំភារ: ក្នុងផ្ទះខូចខាតទាំងស្រុង
មូលហេតុ: បណ្តាលមកពីផ្ទុះសេខ្សែភ្លើងពេលម្ចាស់ផ្ទះមិននៅទៅច្រូតស្រូវទាំង៣ផ្ទះ។
រថយន្តអគ្គិភ័យរបស់អធិការនគរបាលស្រុកប្រាសាទបល្ល័ង្គបានចេញអន្តរាគមន៍ចំនួន០១គ្រឿង និងរថយន្តរបស់ស្នងការនគរបាលខេត្តចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here