ល្បែងអាប៉ោង យូគី ជល់មាន់ នៅក្រុងបានលុងខេត្តរតនៈគីរី បើកដំណើរវិញហើយក្រោយបិតបាន៣ថ្ងៃ

0
19

ខេត្តរតនៈគីរី៖ សង្វៀនជល់មាន់ អាប៉ោង យូគី ដែលស្ថិតនៅក្នុងទឹកដីនៃអាណាចក្ររបស់លោក ថង សាវុន អភិបាលខេត្តរតនៈគីរី កំពុងតែធ្វើព្យុះភ្លៀង ដោយមិនញញឺតអាជ្ញាធរ។

ប្រភពបានឱ្យដឹងថាទីតាំង អាប៉ោង យូគី នឹង ជល់មាន់ ដ៏ធំដែលស្ថិតនៅ ភូមិភ្នំធំ ឃុំ យក្សឡោម ក្រុងបានលុង ខេត្ត រតនៈគីរី នៅចំណុចភ្នំយោល
នឹង នៅផ្ទះឈ្មោះ ទេប វណ្ណា ហៅអូនធំ ស្ថិតនៅភូមិ បឹងកន្សែង ឃុំ ឡាបានសៀក ក្រុងបានលុង ខេត្ត រតនៈគិរី គឺបើកដំណើរការលេងវិញហើយ។
លោក ថង សាវុន អភិបាលខេត្តរតនៈគិរី ហាក់គ្មានអំណាចចំពោះម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះទាល់តែសោះ ដែលបណ្តោយឱ្យកើតមានល្បែងសុីសងយ៉ាងអាណាធិបតេយ្យបែបនេះ។ មហាជនបានរិះគន់ចំៗចំពោះអាជ្ញាធរខេត្តរតនៈគីរី ដែលគ្មានចំណាត់ការ ឬមួយក៍អាជ្ញាធរត្រូវរូវគ្នា។

ប្រភពពីពលរដ្ឋបានស្នើសំតាមរយៈអ្នកសារព័ត៌មានឱ្យជួយផ្សព្វផ្សាយពីភាពអសកម្មរបស់លោក យិន សំណាង ស្នងការខេត្តរតនៈគិរី និង លោក ថង សាវុន អភិបាលខេត្តរតនៈគិរី ឱ្យបានដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយលុបបំបាត់ល្បែងសុីសងខុសច្បាប់ខាងលើ ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពរបស់ពលរដ្ឋ។

សូមបញ្ជាក់ថាលោក សុធី អ្នកយកព័ត៌មាន ប្រចាំអង្គភាព knn បានផ្តល់ព័ត៌មានដល់លោក យិន សំណាង ស្នងការខេត្តរតនៈគិរី និង លោក ថង សាវុន អភិបាលខេត្តរតនៈគិរី តាមរយះ Telegram លោកបានចូលមើលតែមិនខ្ចីឆ្លើយតប។

LEAVE A REPLY

Please enter your comment!
Please enter your name here