បុរសអាយុ៥១ឆ្នាំដេកស្លាប់)នៅភូមិនិម្មិត ឃុំទីពោស្រុកសន្ទុក ខេត្តកំពង់ធំ

0
30

ខេត្តកំពង់ធំ:* ថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2020មានករណី: មនុស្សស្លាប់ដោយជំងឺគាំងបេះដូង (ដេកស្លាប់)នៅភូមិនិម្មិត ឃុំទីពោស្រុកសន្ទុក ខេត្តកំពង់ធំ។_
ជនរងគ្រោះឈ្មោះនួន រិន ភេទប្រុសអាយុ51ឆ្នាំជនជាតិខ្មែរ មុខរបរកកសិករនៅភូមិឃុំកេីតហេតុ។_
ដឹងកើតហេតុ* នៅវេលាម៉ោង 12 និង 00 នាទី ថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2020។_
បើតាមការបំភ្លឺរបស់ឈ្មោះកេីយ អឺត ភេទស្រី អាយុ48ឆ្នាំ(ត្រូវជាប្រពន្ធ)បានរៀបរាប់ថា កន្លងមកថាប្តីរបស់ខ្លួនឈ្មោះនួន រិន ចេះតែ មានអាការ:ឈឺថប់់ចុកដេីមទ្រូងហេីយបានទៅឃ្វាលក្របីទាំងឈឺលុះនៅថ្ងៃទី15.ខែវិច្ឆកា.ឆ្នាំ2020 វេលាម៉ោងប្រហែល9 ព្រឹកថាមិនស្រួលខ្លាំងបានតេទូរស័ព្ធអោយកូនឈ្មោះនួន អីុមអាយុ24ឆ្នាំ ទៅឌុបយកពីវាលមកពេទ្យឃុំ តែពេទ្យមិនហ៊ានទទួលមេីលក៍យកឪពុកមកផ្ទះ ដល់ផ្ទះអោយដេកលេីអង្រឹងមេីលគាត់មួយសន្ទុះរាងបានស្រួលក៍នាំគ្នាចុះដីទៅហាលស្រូវក្រោយផ្ទះជាមួយកូនក៍លឺសំឡេងហៅខ្លួន ក៍ពីរនាក់កូនឡេីងលេីផ្ទះមេីលគាត់ធ្លាក់ពីអង្រឹងរមួលខ្លួននៅលេីរនាបផ្ទះក៍នាំគ្នារិតទ្រូងធ្វេីចលនាតែមិនដឹខ្លួនគាត់បែកពពុះ មាត់ដាច់ខ្យលតែម្តងទៅ ក៍បានភ្ញាក់ផ្អេីលដល់អ្នកជិតខាងដឹងពត៍មាននេះដល់សមត្ថកិច្ច
ក្រោយដឹងព័ត៌មាន សមត្ថកិច្ចជំនាញ សហការ ជាមួយប៉ុស្តិ៍រដ្ឋបាល រដ្ឋអំណាចភូមិឃុំ គ្រូពេទ្យប្រចាំឃុំ និងក្រុមគ្រួសារសព អោយចូលរួមពិនិត្យទីកន្លែង កេីតហេតុនិងសាកសព ការពិនិត្យ នៅលើដងខ្លួន ជនរងគ្រោះពុំ មានស្លាកស្នាមអ្វីគួអោយកត់សម្គាល់ក្រោយពីពិនិត្យចប់ បានធ្វើកំណត់ហេតុ ប្រគល់សពជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។_
កាសន្និដ្ឋាន:របស់សមត្ថកិច្ច
_ជនរងគ្រោះឈ្មោះ នួន រិនបានស្លាប់ដោយ សារជំងឺ (គាំងបេះដូង)_
_មូលហេតុ មានជម្ងឺប្រចាំកាយមិនបានព្យាបាល។_

LEAVE A REPLY

Please enter your comment!
Please enter your name here