ស្នងការ នគរបាល ខេត្ត កំពង់ធំ ប្រារព្ធ ពិធី បច្ចុះបឋមសិលា សាងសង់អាគារ អន្តរាគមន៍ និងអាគារអាហារ

0
5

ខេត្ត កំពង់ធំ. លោក
ឧត្ដម សេនីយ៍ ទោ ម៉ែន លី ស្នងការ នគរបាល ខេត្ត កំពង់ធំ រួមទាំង ស្នងការ រង និងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអញ្ជើញ ប្រារព្ធពិធី បញ្ចុះបឋមសិលាសាងសង់អគារពីរខ្នង ទីមួយគឺអាគារសម្រាប់កងកម្លាំងអន្តរាគមន៍ ទីពីរគឺអគារអាហារដ្ឋាន ក្នុងបរិវេណស្នងការ ដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១៦ខែវិច្ឆិកាឆ្នាំ២០២០។

ចំណែក អាគារ ដែល គ្រោង នឹងសាង់សង់ឡើងអំពីថ្ម ប្រកក្បឿង សម្រាប់ កម្លាំង អន្តរាគមន៍ ស្នាក់ នៅ ដែល មាន ទំហំ ៧.៥ ០ ម គុណ ៣៦.៥០ម ក្នុង នោះ ក៏ មាន អាគារ ផ្ទះ បាយ សម្រាប់ ឲ្យកងកម្លាំង ពិសារបាយរួមគ្នា ដែល មាន ទំហំ ៨មគុណ ១២ម។

លោក ឧត្តម សេនីយ៍ ទោ ម៉ែន លី ស្នងការ នគរបាល ខេត្ត កំពង់ធំ បាន មាន ប្រសាសន៍ ថា.គោលបំណង នៃការសាងសង់ អាគារ សម្រាប់ កម្លាំង អន្តរាគមន៍ គឺជាភាពងាយស្រួល ក្នុង ការ ប្រមូល កម្លាំង អន្តរាគមន៍ ឲ្យប្រចាំការណ៍ ២៤ ម៉ោង លើ២៤ម៉ោង នៅ ក្នុងស្នងការដ្ឋាននគបាល ដើម្បី ចេញជួយ អន្តរាគមន៍ តាមបទបញ្ជារបស់ ថ្នាក់ ដឹកនាំ ខេត្ត ក៏ដូចជា បទបញ្ជា ថ្នាក់ លើ និងត្រៀមខ្លួនជាស្រេច ក្នុង ការ ចេញ ជួយអន្តរាគមន៍ រាល់សកម្មភាពជួយសង្រ្គោះ និងទប់ស្កាត់ បទល្មើស នានា ឲ្យបាន ទាន់ ពេល វេលា។
លោក ឧត្តម សេនីយ៍ ទោ ម៉ែន លី បាន បញ្ជាក់ ទៀត ថា ក្នុង នាម ជា កងកម្លាំង ត្រូវ តែត្រៀមខ្លួនជាស្រេច ដើម្បី បំរើ ប្រជា ពលរដ្ឋ ដោយ ឥត លក្ខខណ្ឌ បើទោះបី ក្នុង តំលៃ ណា ក៏ ដោយ.សុខ ទុក្ខ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខ របស់ថ្នាក់ដឹកនាំ និងជាតួនាទីការងារចាំបាច់របស់កម្លាំងសមត្ថកិច្ច និង បាន សំណូមពរ គ្រប់ កងកម្លាំង មន្ត្រី រាជការ មាតាបិតាអាណា ព្យាបាល និងសិស្សានុសិស្ស ចូលរួម ការពារ ទប់ស្កាត់ ទាំងអស់គ្នា ដោ យមិនត្រូវ ចាត់ ទុក គ្រឿងញៀន ជា ភារកិច្ច របស់ សមត្ថកិច្ច នោះឡើយ បើសិនជា គ្មាន ការ ចូលរួម ពីបងប្អូនទេ ការបង្រ្កាបគ្រឿងញៀនមិនទទួលបានជោគជ័យនោះឡើយ និងបានប្តេជ្ញាដាច់ខាតការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែល ប្រសូទ្រចេញពីការបោះឆ្នោត។
ដោយ ប៊ុន រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here