លោកនាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានដឹកនាំមន្រ្តីផ្នែក សង្កាត់រដ្ឋបាលព្រៃឈើរវៀងដោយសហការជាមួយមន្រ្តីការិយាល័យតំបន់ការពារធម្មជាតិព្រៃឡង់ បឹងពែរ

0
111

សូមគោរពរាយការណ៍ជូនឯកឧត្តម
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានដឹកនាំមន្រ្តីផ្នែក សង្កាត់រដ្ឋបាលព្រៃឈើរវៀងដោយសហការជាមួយមន្រ្តីការិយាល័យតំបន់ការពារធម្មជាតិព្រៃឡង់ បឹងពែរ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបង្កនសែនជ័យ មន្រ្តីកងរាជអាវុធហត្ថស្រុករវៀងតំណាងក្រុមហ៊ុន ដោយដឹកនាំដោយលោក មុយ វុន អភិបាលរងនៃគណៈអភិបាលស្រុករវៀងបានចុះត្រួតពិនិត្យទីតាំងគល់ដើមឈើដែលបានកាត់ប្រមូលផល អនុផលព្រៃឈើដោយក្រុមហ៊ុន ម៉ាឃលឡូជីស្ទីក (ខេមបូឌា)ស្ថិតក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។
ក្រុមការងារបានចុះជាក់ស្តែងដល់ទីតាំងចំនួន៣កន្លែង(ទីតាំងដែលក្រុមសារព័ត៌មាន បានផ្សព្វផ្សាយថា កាប់ឈើពីព្រៃឡង់ និងសហគមន៏តំបន់ការពារ)។
មន្រ្តីការិយាល័យតំបន់ការពារធម្មជាតិព្រៃឡង់ បឹងពែរ និងប្រធានគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបង្កនសែនជ័យ បានបញ្ជាក់ និងបំភ្លឺថា គ្មានការកាប់ដើមឈើចេញពីព្រៃឡង់ និងសហគន៍តំបន់ការពារធម្មជាតិទេ ដោយឡែកតំណាងក្រុមហ៊ុនក៏បានបំភ្លឺដែរថា មិនពិតដូចការចុះផ្សាយរបស់ក្រុមសារព័ត៌មានឡើយ។
ផ្អែកតាមលទ្ធផលការវិភាគ ដើមឈើដែលបានកាប់ដកហូតស្ថិតក្នុងទីតាំងក្រុមហ៊ុន មិនពិតដូចការចុះផ្សាយរបស់ក្រុមសារព័ត៌មាននោះទេ។
ដោយការគោរពដ៏ខ្ពង់ខ្ពស់

LEAVE A REPLY

Please enter your comment!
Please enter your name here