បុរសម្នាក់ មក លោតទឹក សម្លាប់ខ្លួន នៅលើ ស្ពាន ជ្រោយចង្វា ចាស់ តែ ចេះ ហែល ទឹក ក៏ ហែល ឡើងគោក វិញ ព្រោះខឹងសង្សារសុំបែក

0
20

ភ្នំពេញៈ នៅ យប់ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ បុរស ម្នាក់ បាន ជិះ ម៉ូតូ មក លោតទឹក សម្លាប់ខ្លួន តែ មិន ស្លាប់ ព្រោះ ចេះ ហែល ទឹក ខំប្រឹង ហែល មកលើ គោក វិញ នៅលើ ស្ពាន ជ្រោយចង្វា ចាស់ ក្នុង សង្កាត់ ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា រាជធានី ភ្នំពេញ ។ ឈ្មោះ សំបុត្រ ចាន់ណា អាយុ៣៨ឆ្នំា មូលហេតុ សង្សារសុំបែក ។

មុនពេល កើតហេតុ មាន បុរស ម្នា ក់បាន ជិះ ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា ឌ្រី ម ស៊េរី ឆ្នាំ ២០១៨ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1HE-0780 តែម្នាក់ឯង មក ឈប់ នៅលើ ស្ពាន ជ្រោយចង្វា ចាស់ រួច តោង ឡើង បង្កាន់ដៃស្ពាន លោត ចុះ លិច ចូលទៅក្នុង ទឹក បាត់ ដោយ បន្សល់ទុក ទូរស័ព្ទ ១ គ្រឿង លុយ ចំនួន ៤ ម៉ឺន រៀល និង ខ្សែដៃ ១ ខ្សែ ទុក នៅលើ កែបម៉ូតូ របស់ខ្លួន ។ ក្រោយមក ប្រមាណ ជាង ១០ នាទី ក៏មាន គេ ប្រទះឃើញ បុរស នោះ ហែល តោង ទូក អ្នកនេសាទ ឡើងលើ គោក វិញ នៅ ម្តុំ វត្តភ្នំ ខណ្ឌដូនពេញ ។ បុរស រូបនោះ ត្រូវបាន សមត្ថកិច្ច ដឹក បញ្ចូនទៅ កាន់ ប៉ុស្តិ៍នគរបាល ជ្រោយចង្វា ដើម្បី ធ្វើការ សាកសួរ និង ណែនាំ អប់រំ រួច ទាក់ទង ទៅ ក្រុមគ្រួសារ និង សាច់ញាតិ មក ទទួល ទៅផ្ទះ វិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here