ទៅបង់ត្រី នៅពេលទឹកសម្រក តែរអិលជើងចូលទឹកគួចលិចលង់ស្លាប់នៅក្រុងសិរីសោភ័ណ

0
17

បន្ទាយមានជ័យ ៖

បុរសម្នាក់ទៅបង់ត្រី នៅពេលទឹកសម្រកហើយ ប៉ុន្តនៅនៅមុខទឹកដែលហូរខ្លាំង ក៏រអិលជើងចូលទឹកកួចលិចយកទៅបណ្តាលឲ្យលង់ស្លាប់ នៅចំណុចប្រឡសយមុខបួន ភូមិព្រហូត សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក វរសេនីយ៍សុី ឌី អធិការនករបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ធុន ចិត្រា ភេទប្រុស ហៅចិតអាយុ៣២ឆ្នាំ មានទីលំនៅនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី ឈឹម វុទ្ធី មន្ត្រីនគរបាលយុត្តិធម៌ក្រុងនេះអោយដឹងថា ៖ កាលពីនៅរស់ បុរសរងគ្រោះនិងអ្នកបង់ត្រីឯទៀត តែងទៅបង់ត្រីនៅកន្លែងកើតហេតុ ។ តែពេលកើតហេតុ អ្នកទៅជាមួយ មិនអាចជួយបាន។ លុះដល់ព្រលឹមអុរទើបសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរនិងអ្នក៖ូមិទៅមុជរាវរកឃើញសព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here