វគ្គបណ្ដុះបណ្ដាលនិងវេទិកាសាធារណៈស្ដីពីសកម្មភាពយ៉ែនឌ័រដែលរៀបចំឡើងដោយអង្គការសាអូរីស្ថិតនៅក្នុងសួនកុមារមុខសាលាខេត្តកំពង់ឆ្នាំង

0
14

កំពង់ឆ្នាំង ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះ
បណ្តាល និងវេទិការសាធារណៈស្តីពីសកម្មភាពយ៉ែនឌ័រ ដែលរៀបចំឡើងដោយអង្គការសាអូរី នៅសួនកុមារមុខសាលាខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាលរង
ខេត្តកំពង់ឆ្នាំង បានជំរុញដល់បណ្តា គ្រប់ស្ថាប័ន និងអង្គការជាដៃគូនានា ត្រូវរួមគ្នាបញ្ឈប់អំពើរហិង្សាលើកុមារនិងជនមានពិការភាព នាព្រឹកថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2020 នេះ ។

លោកជំទាវអភិបាលរងខេត្តបានបន្តថា៖ យើងក៏ត្រូវរួមគ្នាយកចិត្តទុកដាក់លើស្ត្រីនិងកុមារ ជនមានពិការភាព និងត្រូវ បញ្ជ្រាប សមភាពយេនឌ័រឲ្យបានខ្លាំងក្លា។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថាកាលពីជំនាន់ដើមបុព្វបុរសរបស់យើង ក៍មានស្ត្រីជាអ្នកដឹកនាំ ដ៍ខ្លាំងកា្លណាស់ដែរ រហូតដល់ធ្វើស្ដេចដឹកនាំប្រទេសជាតិ ឱ្យការរីកចំរើន និងល្បីល្បាញដល់សព្វថ្ងៃនេះ។ ដោយសារតែយើងរួមគ្នាធ្វើឱ្យប្រសើរឡើង នូវសិទ្ឋស្ត្រី និងការបញ្ជ្របសកម្មភាពយែនឌ័រ បែបនេះហើយ ទើបនៅគ្រប់បណ្តាស្ថាប័ន្ន មានសភា ព្រិទ្ឋសភាក្រសួង និងថ្នាក់ខេត្តក៍មានស្ត្រីជាអ្នកដឹកនាំដែរ ។

ថ្ងៃនេះផងដែរ សូមរំឮកដល់បងប្អូនជាជនមានពិការភាព ត្រូវមានស្មារតីរឹងមាំ តស៊ូក្នុងជីវិត កុំអស់សង្ឃឹម ព្រោះថាបច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើជនពិការ ដោយបានរៀបចំឲ្យ មន្ទីរជំនាញ នៅតាមបណ្តាខេត្ត គិតគូសុខទុកដល់ជនពិការ។

ក្នុងឱកាសន៍ដែរ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក៏បានមានប្រសាសន៍លើកឡើងដែរថា៖ ជាការពិតណាស់ អង្គការសាអូរី គឺជាអង្គការមួយ ដែលបានយកចិត្តទុកដាក់លើជនមានពិការភាព ទាំងមនុស្សចាស់និងកុមារ ដែលការងារនេះពិតជាពិបាកខ្លាំងណាស់ ព្រោះកុមារខ្លះពិការជើងពិការដៃ និងពិការសតិបញ្ញា ដែលពិបាកនិយាយស្តាប់គ្នាបាន ប៉ុន្តែអង្គការ សាអូរី នៅតែអាចធ្វើបាន ។

សូមអរគុណ នាយិការ អង្គការ សាអូរី ដែលបានប្រឹងប្រែង ក្នុងបង្ហាត់បង្រៀន ដល់ជនពិការ ឱ្យចេះត្បាញក្រមារ ដែលការងារនេះ ពិតជាលំបាកខ្លាំងណាស់ ។ ចុងក្រោយលោក
ជំទាវ ក៏បានផ្ដាំផ្ញើដល់អង្គការសាអូរីសូមផ្ដល់ដំណឹង មកលោកជំទាវ នៅការលំបាកនឹងសេចក្តីត្រូវការនានាដែលអង្គការត្រូវការ ដើម្បីជួយឱ្យអង្គការ មួយនេះ មានដំណើរការកាន់តែល្អប្រសើរបន្ថែមទៀត ។
នាយិការ អង្គការ សាអូរី លោកស្រី អ៊ុ អមរារ័ត្ន បានបញ្ជាក់ពីសកម្មភាព និងគោលបំណងពីអង្គការរបស់ខ្លួនថា៖ អង្គការសាអូរី បានបង្កើតឡើង នៅឆ្នាំ២០០៨ ។

អង្គការសារអូរី បានប្រសូត្រចេញជារូបរាង ដោយសារមាន
ការគាំទ្រ ពីបណ្តាមិត្តជប៉ុន ថៃ និងសហគមន៍អឺរ៉ុប និងបណ្តាអង្គការជាមិត្តមួយចំនួនទៀតនៅកម្ពុជា។បច្ចុប្បន្នអង្គការ សាអូរី ក៍កំពុងទទួលបានមូលនិធិខ្នាតតូចពីអង្គការជំនួយនៃព្រះវិហាដាណឺម៉ាក់ផងដែរ ។ចំពោះគោលបំណងរបស់អង្គការ គឺជួយដល់ជនមានពិការភាព ឱ្យមានលំនឹងមានក្តីសង្ឃឹម ដោយឱ្យជនពិការមានជំនាញវិជ្ជាជីវៈតាមរយៈការត្បាញ ដើម្បីបង្កើតប្រាក់ចំណួល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here