ជិះម៉ូតូបុកក្មេងប្រុសអាយុ៤ឆ្នាំម្នាក់រងរបួស នៅឃុំថ្មស

0
27

កោះកុង៖ កាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវស្ពានផែធំ ចំណុចមុខផ្ទះលោក កៅ សុវ័ត្ន នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូរត់ឌុប បុកជាមួយនឹងក្មេងរត់ឆ្លងផ្លូវ បណ្តាលឲ្យក្មេងប្រុសអាយុ៧ឆ្នាំ ដួលបោកក្បាលទៅនិងស្ពានថ្ម ។
ហេតុការណ៍នេះ បង្កឡើងឈ្មោះ គ្រុយ វណ្ណះ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិ-ឃុំ-ស្រុកខាងលើ លុះមកដល់ចំណុចកើតហេតុខាងលើបានជិះម៉ូតូទៅបុកជាមួយនឹងក្មេងរត់ឆ្លងផ្លូវ ឈ្មោះ សុវ័ត្ន លីផាត់ ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បណ្តាលឲ្យក្មេងប្រុសអាយុ៤ឆ្នាំ ដួលបោកក្បាលទៅនិងស្ពានថ្ម ។
បច្ចុប្បន្នក្រុមគ្រួសារបានបញ្ជូនក្មេងរងគ្រោះទៅព្យាបាលនៅពេទ្យកំពង់សោម ។

LEAVE A REPLY

Please enter your comment!
Please enter your name here