បុរសចំណាស់ម្នាក់ស្រវឹងស្រា ដើរធ្លាក់ប្រឡាយទឹក បណ្តាលឲ្យលង់ស្លាប់-នៅស្រុកស្ទោង

0
5

(កំពង់ធំ)៖ បុរសចំណាស់ម្នាក់ស្រវឹងស្រា ដើរធ្លាក់ប្រឡាយទឹក បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦ និង ០០នាទីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅចំណុចភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ស៊ឹម សុវណ្ណ ភេទប្រុស អាយុ ៥០ឆ្នាំនៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។មូលហេតុ៖ ស្រវឹងស្រាដើរធ្លាក់ទឹកប្រឡាយ បណ្ដាលឱ្យលង់ស្លាប់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពនៅទីកន្លែងកើតហេតុ រួចបានបញ្ជាក់ថា៖ ជនរងគ្រោះពិតលង់ទឹកប្រាកដមែន ។
បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់ហើយរួចហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សព ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here