ស្លាប់១នាក់! ករណីជិះម៉ូតូបុកគោយន្តកន្រ្តៃ នៅលើកំណាត់ផ្លូវជាតិលេខ៥៥

0
19

ខេត្តពោធិ៍សាត់ ៖ បុរស១នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្ដកន្រ្តៃ ខណៈអ្នកបើកបរគោយន្ដរយ៉ែឡើងលើផ្លូវពេលយប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូ និងគោយន្ដកន្ទៃ្រ បណ្ដាលឲ្យមានមនុស្ស១នាក់ស្លាប់ភ្លាមៗខាងលើ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទី យប់ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញឈ្មោះ ហីម ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បានបញ្ឆេះយន្ត១គ្រឿងម៉ាក គូបូតា ពណ៏ទឹកក្រូច ដែលចតនៅចិញ្ចើមផ្លូវ ដោយបើកថយក្រោយពីត្បូងទៅទិសខាងជើង(ឡើងលើផ្លូវ)ស្របគ្នានោះមានអ្នកបើករថយន្ត១គ្រឿង ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិចក្នុងល្បឿនលឿនគួរសម បានជ្រុលបុកចំពីហៀងពេញទំហឹង បណ្ដាលឲ្យបុរសភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ប្រភពរាយការណ៍ដដែលបន្តទៀតថា ភាគីជនរងគ្រោះ(ស្លាប់)ឈ្មោះ អេម សុភា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ករណីនេះមន្រ្តីនគរបាលជំនាញ ចុះពិនិត្យ និងស្រាវជ្រាវជុំវិញហេតុការណ៍ដើម្បីធ្វើកំណត់ហេតុ សពប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ចំណែកវត្ថុតាងរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here