លោកឧត្តសេនីយ៍ត្រី កង សៅគុណបានផ្ដល់អាវរងារ ១២១អាវ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនដល់កងរាជអាវុធហត្ថខេត្តព្រះវិហារ.!

0
11

ដោយៈតារា

ព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចែកអាវរងារចំនួន ១២១អាវ ជូនដល់ នាយនឹងពលអាវុធហត្ថទូទាំង៨ក្រុង.ស្រុកចំណុះខេត្តព្រះវិហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ។

ឆ្លៀតក្នុងឪកាសនោះដែលលោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បានលើកឡើងថាក្នុងនាមលោកដែលជាថ្នាក់ដឹកនាំក្នុងជួរកងកំលាំងលោកសូមគោរពនឹងថ្លែងអំណរគុណដល់សម្តេចតេជោដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ លើសុខទុក្ខរបស់កងកំលាំងប្រដាប់អាវុធ ក៏ដូចជាមន្ត្រីរាជកា នៅទឹកចិត្តដ៏ថ្លៃថ្លានេះហើយ សបញ្ជាក់អោយឃើញកាន់តែច្បាស់ថាក្នុងនាមសម្តេចដែលជាអគ្គមេបញ្ជាការជាន់ខ្ពស់ផ្កាយមាស៥ផុតលេខគឺសម្ដេចតែងតែមានភក្តីភាពអានិតអាសូរមកដល់កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ។

ជាមួយនឹងកាឆ្លើយតបនូវគុណូបក្ការ:គុណដ៏ថ្លៃថ្លារបស់សម្តេចតេជោដែលជាមគ្គុទេសន៏ដ៏ឆ្នើមមួយនេះលោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានធ្វើការដាសតឿននឹងក្រើនរំលឹកដល់នាយ នាយរងនឹងពលអាវុធហត្ថដែលស្ថិតក្រោមឪវាទទាំងអស់ធ្វើយ៉ាងណាត្រូវយកតួរនាទីរបស់ខ្លួនដែលជាមន្ត្រីនគរបាលយុត្តិធម៏ត្រូវប្រកាន់ភ្ជាប់នូវក្រមសិលធម៌ អោយសមជាកងកម្លាំងប្រដាប់អាវុធដែលប្រសូត្រចេញពីប្រជាពលរដ្ឋហើយត្រូវតបស្នងសងមកវិញនូវភាពស្មោះត្រង់គោរពស្រលាញ់នឹងជាពិសេសកាតព្វកិច្ចក៏ដូចជាភារកិច្ចស្នូលក្នុងនាមយើងជាកងលម្លាំងត្រូវតែស្មោះត្រង់ជាមួយអង្គព្រះមហាក្សត្រជ្រកក្រោមរដ្ឋធម្មនុញ្ញ នឹងការពាររដ្ឋធម្មនុញ្ញស្រប់ច្បាប់១ដែលកើតចេញពីកាបោះឆ្នោតត្រឹមត្រូវនឹងផ្តល់សេចក្តីទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

ទទ្ទឹមនឹងនោះលោកមេបញ្ជាការក៏បានលើកឡើងផងដែរថាពាក់ពន្ធ័នឹងសន្តិសុខជាតិដោយផ្អែកលើភូមិសាស្ត្រខេត្តព្រះវិហារ ជាខេត្តមួយដែលមានភូមិសាស្ត្រជាប់នឹងព្រំដែនប្រទេសជិតខាងចំនួន២ក្នុងនោះមានប្រទេសថៃនឹងប្រទេសឡាវ ដែលកត្តាទាំង២ខាងលើនេះ វាបង្កបាននូវភាពងាយស្រួលបំផុតដល់ក្រុមដែលពួករកសុីឆ្លងដែនដោយខុសច្បាប់ ក្នុងនោះមានរត់ពន្ធគ្រឿងញៀនឆ្លងដែនខុសច្បាប់នឹងនាំពលករឆ្លងដែនពីប្រទេស១ទៅកាន់ប្រទេសមួយ មិនមានច្បាប់អនុញ្ញាតិ្ត លោកឧត្តមសេនីយ៏ត្រី កង សៅគុណ បានសង្កត់ធ្ងន់ថា សម្រាបពលករដែលឆ្លងដែនខុសច្បាប់នាពេលបច្ចុប្បន្ននេះ បើសម្រាបមនុស្សម្នាក់ដែលជាកម្មករឆ្លងដែនខុសច្បាប់ ក្នុងម្នាក់ៗគឺមានករណីខុសច្បាប់៣លើខ្លួនគេ។
ទី១.ខុសផ្នែកច្បាប់មិនមានប៉ាស្ពរ័ឆ្លងដែន។
ទី២.ករណីអាចរត់ពន្ធគ្រឿងញៀន។
ទី៣.ឆ្លងពីប្រទេសមួយទៅប្រទេសមួយ អាចនាំមកនូវជំងឺកូវីដ១៩ មកចម្លងដល់សហគមន៏ក៏ថាបាន។
ចឹងចំនុចនេះលោកមេបញ្ជាកាស្នើរសុំដ៏ទទួចដល់មន្ត្រីក្រោមឪវាទ របស់ខ្លួនធ្វើយ៉ាងណា បន្តរចូលរួមសហកាជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចូលរួមទប់ស្កាត់អោយខានតែបានទៅលើចំនុចនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here