បុរសម្នាក់សង្ស័យស្រវឹង បើកម៉ូតូបុករថយន្ត របួសធ្ងន់ក្រោយមកស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

0
12

(បន្ទាយមានជ័យ) បុរសម្នាក់បើកម៉ូតូប្រហែលក្នុងស្ថានភាពស្រវឹងខ្លាំងទៅបុករថយន្តពី ក្រោយបណ្តាលឲ្យស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ នៅវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ក្រៅទីប្រជុំជន ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក បេន សំអាត់ អធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ សាំង វ៉ិត ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក បេន សំអាត់ បានបញ្ជាក់ឲ្យដឹងទៀតថា៖ នៅមុនពេលកើតហេតុនោះជនរងគ្រោះបានជិះម៉ូតូម៉ាកវីវ៉ាពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប ១C. ១៩៩៥ ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿនសង្ស័យបើកស្ថិតក្នុងស្ថានភាពស្រវឹង ពេលមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករថយន្តម៉ាកKAIPRONTIERពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ២.O ១៨០២ ដែលធ្វើដំណើរផ្ទុយទិសគ្នា
បណ្តាលឲ្យអ្នកបើកម៉ូតូ បាក់ជើងស្តាំ និងបែកក្បាល រងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលដែលបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ។ក្រោយពីកើតហេតុសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូនគរបាលបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច ដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here