អភិបាលខេត្តកំពង់ឆ្នាំង ឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់យក ចិត្តទុកដាក់លើកិច្ចការព្រំប្រទល់ដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីរៀបចំផែនការអភិវឌ្ឍន៍

0
13

…………………………………….
អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន បានក្រើនរំឮកដល់ អាជ្ញាធរដែនដី នៅគ្រប់មូល ដ្ឋានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួនលើការងារកំណត់ព្រំប្រទល់ភូមិសាស្រ្តឲ្យបានច្បាស់លាស់ ដើម្បីត្រៀមរៀបចំនូវផែន ការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាននឲ្យកាន់តែប្រសើរឡើង ។

អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងបែបនេះព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នំា២០២០ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ និង អភិបាលក្រុងស្រុក ។

អភិបាលកំពង់ឆ្នាំង បាន ញ្ជាក់ថាកន្លងមកនេះ រដ្ឋបាលមូលដ្ឋានមួយចំនួននៅពុំទាន់មានភាពច្បាស់លាស់លើកិច្ចការងារព្រំប្រទល់ដែនសមត្ថកិច្ចរបស់ខ្លួននៅឡើយនោះទេ ដូចជាព្រំប្រទល់ ភូមិ ឃុំសង្កាត់ និង ស្រុក ក្រុង ដែលធ្វើឲ្យជួបការលំបាកក្នុងគ្រប់គ្រង និង ការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាននានា និង ពេលខ្លះបង្ករបញ្ហាទំនាស់ព្រំប្រទល់ពីភាពមិនច្បាស់លាសនេះផងដែរ ។

អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តឲ្យបាននូវលិខិតជំរាបជូនរបស់ក្រសួងមហាផ្ទៃឲ្យបានប្រសើរបំផុត ក្នុងការកណត់ព្រំប្រទល់ ដើម្បីជាមូលដ្ឋាន ក្នុងការស្រង់ទិន្ន័យមួយច្បាស់លាស់របស់ខ្លួនដោយផ្អែកតាមកត្តាភូមិសាស្រ្ត និង ប្រជាសាស្រ្ត ស្របតាមគោលការណ៍ និង នីតិវិធីរួម សម្រាប់កាសិកស្សាស្រាវជ្រាវ កែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋានដោយដោះស្រាយឯកភាពគ្នាជារួម ដោយតម្កល់ផលប្រយោជន៍ជាតិ និង សង្គមទាំងមូល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here