អាពួកធ្មិលអត់សាសនានេះអត់ការងារធ្វើវៃរូបចំលាក់អាយុកាលរាប់ពាន់ឆ្នាំបែកខ្ទិចខ្ទី..! សមតែដាក់ទោសអោយធ្ងន់

0
55

ថ្ងៃអង្គារ២កើត ខែ មិគសិរ ឆ្នាំ ជូត ព.ស២៥៦៤ត្រូវនិងថ្ងៃទី ១៧ ខែវិច្ឆិកា គ.ស ២០២០!

ករណី៖ ធ្វើឲ្យខូចខាតដោយចេតនា (នូវបូជនីយ
ដ្ឋានសាសនា ឬ បូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា)!
-កើតហេតុ៖ថ្ងៃទី ១៧ ខែវិច្ឆិកា គ.ស ២០២០ វេលាម៉ោង៩.០០នាទីព្រឹក
_នៅចំណុចលើភ្នំបាសិទ្ធ ក្នុងបរិវេណ វត្តបាសិទ្ធត្រៃយត្រឹង្ស ភូមិតាពិជ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល។
👤ជនសង្ស័យ០២នាក់ (ឃាត់ខ្លួន)៖
🧑‍⚕️១.ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិន
ពិតប្រាកដ មានស្រុកកំណើតភូមិ បាក់រនាស់ ឃុំ សង្ឃ័ ស្រុកស្វាយទា
ប ខេត្ត ស្វាយរៀង ។ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ ព្រៃពង្រ សង្កាត់ ពញាពន់ ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ជាជនដៃដល់ ។
🧑‍⚕️២.ឈ្មោះប៊ិន សុភា ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់តាក់
ស៊ី មានទីលំនៅភូមិ ត្រពាំងស្វាយ សង្កាត់ គោកឃ្លៀង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ(អ្នកបើកបរ)។
👉សម្ភារៈចាប់យក៖
-រថយន្តម៉ាក LEXUS ពណ៌ ប្រផេះផលិតឆ្នាំ២០០៣ ផ្លាកលេខ
2AV.9545
-សោរថយន្ត០១ កូនសោរ ០២
-ទូរសព្ទ័០១គ្រឿងម៉ាក iPhone
👉ការខូចខាត ៖
១-រូបសំណាក់ព្រះនាងគ្រប់លក្ខ័ ០១
២-រូបសំណាក់ព្រះនាងពៅ ០១
៣-រូបសំណាក់កុមារពេជ្រ ០១
៤-រូបសំណាក់ព្រះអង្គចេក ០១
៥-ព្រះក្លស្ស ០៣
៦- ផើងផ្កា ០១
៧- ពាង ០២
៨- បង្គោលសូឡា ០១
៩- គ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីមួយចំនួន។
១០- រូបសំណាក់ព្រះនាងទេពប្រណម្យ០៤
១១- រូបសំណាកក្បាលនាគ ០២
១២- អាស្រមអ្នកតា ០១
១៣- របាដែកទ្វាព្រះវិហារ ០២ ។
✍️សភាពរឿងហេតុ✍️
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានឈ្មោះ សូត្រ ស៊ីម ភេទ ប្រុស អាយុ ៦៦ ឆ្នាំ មុខងារ ជា
មន្រ្តីវប្បធម៌ អភិរក្សភ្នំបាសិទ្ធ បានតេទូរសព្ទ័រាយការណ៍ មកមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំង ថា៖ មានជន
សង្ស័យ០២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2AV9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណវត្ត ហើយក្នុង
នោះមានជនសង្ស័យម្នាក់ឈ្មោះ
គង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហា
រ លើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាព ធាក់ទ្វារព្រះវិហារ បណ្តាល
ឲ្យបាក់របាទ្វារ បន្ទាប់មកជនសង្ស័យ បានរត់ចុះពីលើព្រះវិហារ មកធ្វើ
សកម្មភាព វាយបំផ្លិចបំផ្លាញរូបសំណាក់ ព្រះនាងទេពប្រណម្យ(០៤) និង ខ្ទមអ្នកតា (០១ )រួចចុះតាមជណ្តើរ
ទាញបំបាក់បង្គោលសូឡា និង ធាក់ក្បាលនាគ(០២) បំបាក់ចោល បន្ទាប់
មកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខ័ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទរួមមាន៖
>រូបសំណាកស្រីគ្រប់លក្ខ័ (០១) រូបសំណាកព្រះនាងពៅ (០១) រួបសំណាកកុមារពេជ្រ(០១) រូបសំណាក
ព្រះអង្គចេក(០១ )និងគ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីបោះបោកចោលហើយជនសង្ស័យ បានវាយផើងផ្កា និង ពាងទឹកបែកអស់(០២) ដែល
នៅក្បែរប្រាសាទ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបា
លឈ្វាំង សហការជាមួយកម្លាំងផ្នែក
នគរបាលយុត្តិធម៌ ចុះទៅកន្លែងកើត
ហេតុឃាត់ខ្លួនជនសង្ស័យទាំង០២
នាក់ និងមធ្យោបាយធ្វើដំណើរ រថយន្ត បញ្ជូនមកអធិការដ្ឋាននគរ
បាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។
Copy from ស្នងការ នគរបាល ពញាពន់ ខេត្តកណ្តាល

 

LEAVE A REPLY

Please enter your comment!
Please enter your name here