កំលាំងខ័ណ្ឌរដ្ឋបាលចំនួនបីខេត្តបានសហការជាមួយអធិការដ្ឌានខាងជើងបឹងទន្លេសាបនិងអធិការដ្ឌានខាង ត្បូងបឹងទន្លេសាបដែលមានកម្លាំង

0
11

សរុបចំនួន 30 នាក់បានចុះបង្ក្រាបបទល្មើសនេសាទជាក់ស្ដែងនៅចំណុចព្រំប្រទល់ 3 ខេត្តគឺខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំនិងខេត្តពោធិ៍សាត់….

ខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារ ០២កើត
ខែកក្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្រុមទី១ ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល បានសហការជាមួយរដ្ឋបាលជលផល អធិការដ្ឋានខាងត្បួងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ធំ ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ កម្លាំង សរុប ៣០នាក់ មធ្យោបាយបាឡា ០៦គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាក់ស្ដែងហើយប្រទះឃេីញ ការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុង និងរបាំងសាច់អួននៅចំណុចព្រំប្រទល់បីខេត្ត មានខេត្តកំពង់ឆ្នាំង កំពង់ធំ និងពោធិ៍សាត់ ក្រោយពីពិនិត្យជាក់ស្ដែងកម្លាំងសមត្ថកិច្ចយើងបានរុះរេី នឹងបំផ្លាញចោលនៅនឹងកន្លែង។

– ក្រុមទី២៖ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង កំលាំង៥នាក់ ទូកបាឡាចំនួន១គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រែកស្ទឹងសណ្តែក បឹងនគរទ្វីបភូមិចំបក់ខ្ពស់ ឃុំស្វាយរុំពារស្រុកកំពង់លែង ក្នុងនោះក្រុមការងារបានឯកភាពគ្នារុះរើរបាំងស្បៃមុងបំផ្លាញចោលនៅហ្នឹងកន្លែង។
– ក្រុមទី៣៖ដឹកនាំដោយលោក
លី ហុង ស្រេង នាយរងខណ្ឌ សហការជាមួយសង្កាត់រដ្ឋបាលជលផលរលាប្អៀរកំលាំង៥នាក់ បាឡាចំនួន១គ្រឿងបានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍ស្បៃមុងនៅ ចំណុចភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុក រលាប្អៀរក្នុងនោះក្រុមការងារបានឯកភាពគ្នារុះរើរបាំងស្បៃមុងបំផ្លាញចោលនៅនិងកន្លែង។
– ក្រុមទី៤៖ក្រុមការងារខណ្ឌរដ្ឋបាលជលផលកពង់ឆ្នាំង សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់ត្រីសែនជ័យ ,សហគមន៍នេសាទភូមិ ព្រែកឆ្ដោរ ដឹកនាំដោយលោក ខៀវ សុផានរិទ្ទ នាយរងផ្នែករដ្ឋបាលជលផលកំពង់ ប្រាសាទ បានចុះប្រតិបត្តិការហើយប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុច បាញ់លះ ភូមិ គៀនតាម៉ាឃុំ កំពង់អុស ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង ក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានរុះរេី នឹងបំផ្លាញចោលនៅនឹងកន្លែង។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះជាលទ្ធផលទទួលបានរួមមានខាងក្រោម៖
១.របាំងស្បៃមុង ២៧កន្លែង មានប្រវែង ១១០០ម .លូស្បៃមុងចំនួន ២៩គ្រឿង
.បង្គោលចំនួន ៦០០ដេីម និងចាក់ត្រីចម្រុះចូលក្នុងធម្មជាតិវិញចំនួន១០០
គីឡូក្រាម។
– ចំណែកឯរបាំងសាច់អួនមានចំនួន ០៤កន្លែង មានប្រវែង ៨០០ម លបលូ០៨គ្រឿង បង្គោលចំនួន ៥០០ដើម និងចាក់លែងត្រីចម្រុះចូលក្នុងដែននេសាទវិចំនួន៥គីឡូក្រាមផងដែរ។

បើទោះជាយ៉ាងណាក្ដីកម្លាំងខណ្ឌរដ្ឋបាលជលផលយើងនៅតែបន្តធ្វើការចុះបង្ក្រាបបទល្មើសនេសាទឲ្យដូចជាភ្លៀងរលឹមនិងកាត់បន្ថយបទល្មើសនេសាទឱ្យមានការថយចុះជាបន្តបន្ទាប់ផងដែរដើម្បីចូលរួមទប់ស្កាត់និងការពារមច្ឆាជាតិអោយបានគង់វង្សទុកសំរាប់អោយក្មេងជំនាន់ក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here