ចាប់ខ្លួនឪពុកចុងម្នាក់ពីបទករណីចាប់រំលោភកូនចុងកុមារីពីរនាក់បងប្អូនទើបតែមានអាយុ៩ឆ្នាំ

0
29

#ខេត្តព្រះវិហារ៖ នៅថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង11ថ្ងៃត្រង់ នគរបាលស្រុកសង្គមថ្មីបានចុះចាប់ឃាត់ខ្លួនជនសង្ស័យ ដែលត្រូវជាឪពុកចុងរបស់កុមារី២នាក់បងប្អូន ពីបទចាប់រំលោភសេពសន្ថវៈ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ជនសង្ស័យត្រូវជាឪពុកចុងកុមារីទាំងពីរ មានឈ្មោះ ក្អើយ ប៊ឿ ប្រពន្ធឈ្មោះ សួន ស្រីម៉ុ មានទីលំនៅ រស់នៅភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ តាមការរៀបរាប់របស់កុមារីរងគ្រោះទាំងពីរនាក់បងប្អូន ទី១មានឈ្មោះ ម៉េត សុខសាន្ត និងទី២ប្អូនស្រីឈ្មោះ ម៉េត ហ្សាណា បានប្រាប់ពីទង្វើឪពុកចុងបានចាប់រំលោភសេន្ថវៈទៅលើពួកនាង តាំងពីនាងអាយុ៩ឆ្នាំ និងគំរាមសម្លាប់ពួកនាង មិនឲពួកនាងទម្លាយរឿងនេះប្រាប់អ្នកណាដឹង បើបែករឿង គាត់នឹងសម្លាប់ពួកនាងចោល។

នាងបានប្រាប់ថាឪពុកចុងមានឈ្មោះ ក្អើយ ប៊ឿ បានចាប់រំលោភនាង តាំងពីនាងមានអាយុ៩ឆ្នាំមកម្លេះ ឥឡូវកុមារីអាយុ១៣ឆ្នាំហើយ ទើបបែកការ ដោយសារតែនាងទ្រាំពុំបានពីការធ្វើបាបពីឪពុកចុង និងភ័យខ្លាចការគំរាមសម្លាប់ ទើបនាងបានរត់ទៅផ្ទះយាយ និងប្រាប់យាយពីទង្វើឪពុកចុងចាប់រំលោភពួកនាង ។

LEAVE A REPLY

Please enter your comment!
Please enter your name here