ប៊ិៈឆេះរថយន្តធុនធំយីឌុ​បដឹកស្រូវពេញរ កុំតែបានរថយន្តពន្លត់អគ្គីភ័យនគរបាលជួយពន្លត់ ​

0
22

ដោយ ៖ បន្ទាយមានជ័យរថយន្តធុនធំយីឌុបដឹកស្រូវពេញមួយគ្រឿង បានរួចផុតពីគ្រោះថ្នាក់ឆេះដោយបានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយចេក បានចេញជួយអន្តរាគមន៍សង្គ្រោះពន្លត់ទាន់ពេល។

ហេតុការណ៍បានកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៦A ​ត្រង់ចំណុចភូមិស្លែង ឃុំរលួស ស្រុកស្វយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុស្វាយចេក បានឲ្យដឹងថា៖ប្រជាពលរដ្ឋឈ្មោះវ៉ាត់ វុទ្ធី ភេទប្រុស រស់នៅភូមិរលួស ឃុំរលួសស្រុកស្វាយចេកបានរាយការណ៍ពីគ្រោះអគ្គីភ័យដូចខាងលើ ហើយកម្លាំងនគរបាលពន្លត់អគ្គីភ័យស្រុកបានចេញទៅជួយពន្លត់អគ្គីភ័យទាន់ពេល ។

អ្នកបើកបររថយន្តនោះមានឈ្មោះ សុំ ចាន់សុខភេទប្រុស អាយុ៣០ឆ្នាំរស់នៅស្រុកស្អាង ខេត្តកណ្ដាល ។
លោកប្រាប់សមត្ថកិច្ចថា ៖ រថយន្តខ្លួនផ្ទុកស្រូវជាង៣០តោន ។ ហើយនៅពេលរត់លើផ្លូវ ថយន្តបានគាបស្បែកហ្វ្រាំងកង់ក្រោយផ្នែកខាងឆ្វេង បង្កជាភ្លើងឆាបឆេះ ហើយឆេះខូចខាតកង់ចំនួន០៤គ្រាប់ ។ ពេលនោះ ខ្លួនស្លន់ស្លោរណាស់ ក៏ស្រែកបង្កូកអោយអ្នកភូមិក្បែរនោះជួយ ។

សំណាងល្អ ពលរដ្ឋខាងលើ បានស្គាល់លេខទូរស័ព្ទអធិការនគរបាលស្រុកស្វាយចេក ក៏ហៅបានរថយន្តពន្លត់អគ្គីភ័យស្រកមកជួយបាញ់ទឹកពន្លត់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here