យុវជនម្នាក់ជិះម៉ូតូដួលចូលគូថរថយន្តបណ្តាលអោយរងរបួសធ្ងន់

0
9

ខេត្តបាត់ដំបង! យ៉ាងហោចណាស់យុវជន០១នាក់បានរងរបួសធ្ងន់ត្រូវបានមិត្តភក្តិដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូដួលអូសចូលក្នុងគូថរថយន្ត។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៨និង៤០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវប្រសព្វមួយកន្លែងស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងរវាងម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លិកពណ៌ស ពាក់ស្លាកលេខបាត់ដំបង 1Q -0342 បើកបរដោយយុវជនម្នាក់ដែលគេស្គាល់ថាឈ្មោះ ភ័ក្ត្រ អាយុប្រហែលជាង២០ឆ្នាំ បើកបរជិះម្នាក់ឯង(រងរបួសធ្ងន់ បែកមុខ) បុកប៉ះជាមួយរថយន្ត០១គ្រឿងម៉ាក រថយន្តម៉ាកកាម៉ារី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y -1372 បើកបរដោយបុរសជាមន្ត្រីយោធាម្នាក់ឈ្មោះ សែត ទូច ។

ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាកកាម៉ារីខាងលើបើកបរតាមបណ្តោយផ្លូវភ្លោះមួយកន្លែងក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវឆ្លងកាត់រថយន្តក៏បានបើកបត់ឆ្វេង(ឆ្លងផ្លូវ)ភ្លាមនោះក៏ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកឃ្លិកខាងលើបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅស្របគ្នាទំនងជាខ្វះកាប្រុងប្រយ័ត្នផងនោះ ក៏បានចាប់ហ្វ្រាំងបណ្តាលអោយដួលអូសជាង២០ម៉ែត្រទៅចូលក្នុងគូថរថយន្តដែលកំពុងបត់ឆ្លងផ្លូវបណ្តាលអោយរងរបួសមុខនិងទ្រូង ត្រូវមិត្តភក្តិដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើគំនូសហេតុ និងនាំយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here