ទំនាស់រវាងពលរដ្ឋ៥គ្រួសារ និងម្ចាស់ទីតាំងស្តុកមាន់(ពូ ទូចលក់មាន់) សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ត្រូវបានអាជ្ញាធរខេត្តដោះស្រាយជូន

0
6

(បន្ទាយមានជ័យ) ប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនក្រែងចិត្តពីការរស់នៅរបស់អ្នកជិតខាង អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក លី សារី អភិបាលរងខេត្តតំណាងអោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាលខេត្តលោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកប្រធាន ការិយាល័យបសុពេទ្យ មន្ត្រីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បានអញ្ជីញចុះទៅពិនិត្យដោយផ្ទាល់ ក្នុងការដោះស្រាយទំនាស់រវាងពលរដ្ឋ៥គ្រួសារ និងម្ចាស់ទីតាំងស្តុកមាន់(ពូ ទូចលក់មាន់) ដែលស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ លោក លី សារី អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ ហើយលើកឡើងថា៖ ក្រុមការងារបានចុះពិនិត្យស្ថានភាពជុំវិញទីតាំងស្តុក និងផ្ទេរសត្វរបស់លោក សាយ ទូច ដោយបានសាកសួរព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅទីនោះ ហើយបាទពិនិត្យទីតាំងជាក់ស្តែង និងប្រចុំពិភាក្សាជាមួយមេការទទួលខុសត្រូវ ទីតាំងអាជីវកម្មឃើញថាទីតាំងមានទំហំប្រមាណ៣០ម៉ែត្រx៥០ម៉ែត្រ រោងទំហំ១០ម៉ែត្រx៤០ម៉ែត្រ មានរបងព័ទ្ធជុំវិញ កម្ពស់២ម៉ែត្រ មានសត្វផ្ទេរចេញចូលចន្លោះពី៣០០០ក្បាល ទៅ៥០០០ក្បាល។ហើយមានក្លិនស្អុយ និងសម្លេងរំខាន នៅពេលដឹកសត្វមាន់ចូលដល់ទីតាំងស្តុបពេលយប់ ចន្លោះពីម៉ោង១០ទៅដល់ម៉ោង៣ទាបភ្លឺ ស្ទើតែរាល់ថ្ងៃដែលធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នករស់នៅជិតខាង។
លោក លី សារី បានបញ្ជាក់ថា៖ ទំនាស់នេះត្រូវបានបញ្ចប់ ដោយភាគីទាំង សងខាង ទទួលយកតាមកំណត់ហេតុ ដោយអោយម្ចាស់ទីតាំងស្តុកមាន់(ពូ ទូចលក់មាន់) ត្រូវបញ្ចប់ការងារត្រឹម ម៉ោង១០យប់ ដើម្បីកុំអោយមានសំលេងរំខាន និងដោយបំបាត់ខ្លឹនស្អុយក្នុងទីតាំង ក្នុងការបង្កើនបរិស្ថានល្អ បើមិនគោរពទៅកិច្ចសន្យា ក្រុមការងារនិងរៀបចំទៅតាមគោលការណ៍ច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here