ស្រ្តីវ័យក្មេងបើកម៉ូតូមិនប្រយ័ត្ន ជិះចូលរថយន្តបោកក្បាលស្លាប់ភ្លាមៗ

0
41

(កណ្តាល): បើយោងតាមសម្ដីរបស់សមត្ថកិច្ច បានអោយដឹងថា នារីម្នាក់ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានឡានមួយគ្រឿងបុកស្លាប់ភ្លាមៗ ។ ប៉ុន្តែ យ៉ាងណា ម្ចាស់ឡាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីបន្តនីតិវិធី ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០០ នឹង០៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភ្លើងស្តុបផ្លូវ១១០កែងផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ថ្លែងប្រាប់ ភ្នាក់ងារយើងតាមរយៈទូរស័ព្ទថា: ម្ចាស់ឡានមាន ឈ្មោះ តាំង ស៊ីគុយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
លោកអធិការបន្តថា: មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER-X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FZ-49.91 មិនពាក់មួកសុវត្ថិភាព តែមានកញ្ចក់មើលក្រោយ ហើយអ្នកបើកម៉ូតូឈ្មោះ នី ភេទស្រី អាយុប្រហែល២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុងតាខ្មៅ បានស្លាប់ ត្រូវបានយកសពទៅតម្កល់ទុកនៅវត្តព្រែកសំរោងរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំពោះម៉ូតូបើកឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកTOYOTA HIGHLANDER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AR-95.82 ជាកម្មសឹទ្ធិរបស់ឈ្មោះតាំង ស៊ីគុយ ដោយរថយន្តបើកបរក្នុងទិសដៅពីជើងទៅត្បូង ។

ចំពោះមូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍ នេះ ត្រូវបានសមត្ថកិច្ច បានអោយដឹងថា បណ្តាលមកពី អ្នកបើកម៉ូតុ ខ្វះការប្រុងប្រយ័ត្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here