រថយន្តដឹកកម្មករបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយគេចពីម៉ូតូបើកបញ្ច្រាសគ្នាជ្រុលធ្លាក់ក្នុងស្រែតែសំណាងដែរកម្មករ៤២នាក់មិនរងគ្រោះថ្នាក់

0
296

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់ណាស់មានកម្មករកម្មការិនី៤២នាក់ភ័យស្ទើរលស់ព្រលឹងខណៈដែលអ្នកបើករថយន្ដបើកជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ ហើយគេចពីម៉ូតូដែលបើកបញ្ច្រាសគ្នាជ្រុលទៅធ្លាក់ក្នុងស្រែទែសំណាងដែរដែលមិនមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពី
ថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៦និង១២៧ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា អ្នកបើករថយន្តមានឈ្មោះ
ខាត់ សារ៉ាន អាយុ៣៦ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិព្រៃដំឡូង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរ។

ចំណែកកម្មករកម្មការិនី៤២នាក់មានប្រុស៤នាក់មិនបានរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែភ័យប្រហោងពោះទាំងព្រលឹងចុងសក់។

ប្រភពបន្តថា រីឯអ្នកបើកម៉ូតូមានឈ្មោះ
មុំ សុភត្រ្តា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ និងកូនប្រុសឈ្មោះ ភិន ពៅសំបូរ អាយុ៧ ឆ្នាំ មុខរបរសិស្សរស់នៅភូមិកណ្ដៀង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តដឹកកម្មករមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ ៣A-៦៤៧៨ ក្នុងទិសដៅពីលិចទៅកើតដោយបានផ្ទុកកម្មកររោងចក្រពេញ ហើយក៏បើកបររថយន្ដវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ខណៈមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១J -១៣៣២ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នារួចក៏បើកគេចចេញពីម៉ូតូធ្លាក់ចូលស្រែ ប៉ុន្តែសំណាងណាស់ដោយមិនក្រឡាប់ ចំណែកអ្នកបើកម៉ូតូក៏មិនមានរងរបួសអ្វីដែរ។

ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បីធ្វើការដោះស្រាយគ្នា៕ដោយ៖ជា រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here