ជនសង្ស័យចំនួន០៦នាក់នៅភ្នំពេញចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ធតែមកជាប់អន្ទាក់សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង

0
30

(បាត់ដំបង)សេចក្តីរាយការណ៏ពីសម្ថកិច្ចមូលដ្ធានជនសង្ស័យចំនួន៦នាក់បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិតាមដងផ្លូវសាធារណៈចេញដំ ណើរ ពីរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ច នគរបាល នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ធ្វើការ បង្រ្កាបនិងឃាត់ខ្លួនបានចំនួន០៦នាក់ នៅក្នុងខណៈ ដែលក្រុមនេះជិះម៉ូតូចំនួន០៣គ្រឿង ធ្វើ សកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅតាមដងផ្លូវនៅចំណុចឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពពីសម្ថកិច្ចមូលដ្ធានបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ខែវិច្ឆកាឆ្នាំ២០២០ថា ករណីខាងលើនេះ បានកើតឡើងនាវេលាម៉ោង ១៥និង១០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០ ២០ នៅខាងលិចស្ពានដើមក្រសាំង ក្នុងក្រុមទី០១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សីខេត្តបា ត់ដំបង ដោយជនសង័្សយប្រើប្រាស់ម៉ូតូចំនួន ០៣គ្រឿងមនុស្សចំនួន ០៦នាក់ ធ្វើសកម្ម ភាព( ឆក់យកប្រាក់)របស់ប្រជាពល រដ្ឋឈ្មោះ ភេន ផល ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅឃុំឫស្សី ក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅពេលដែលជនរងគ្រោះកំពុងធ្វើដំណើរនៅលើផ្លូវជាតិ ក្នុងនោះពួកគេយកបានប្រាក់រៀលចំនួន១.១៩ ៥. ០០០រៀល(មួយលាននិងដប់ប្រាំម៉ឺនរៀល)រួចជិះគេចខ្លួនបាត់ ។

ប្រភពពីសម្ថកិច្ចដដែលបានបន្តឲ្យដឹងទៀតថាក្រោយពេលទទួលបានព័ត៌មាននេះភ្លាមលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងាការដ្ឋាននគរបាលខេត្តបាត់ ដំបងបានជ្រាបនិងស្នើសុំ គោលការណ៍អនុវត្តជាបន្ទាន់ផងដែរ។លុះក្រោយមកសម្ថកិច្ចស្រុកមោងឬស្សីក៏ទទួលបានទបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីស្នងការ និងលោកស្នងការរងទទួលផែនលោកវរសេនីយ៍ឯក ស គឹមឡុង បានចាត់វិ ធានការជាបន្ទាន់ដោយប្រើប្រាស់កម្លាំងនគរបាលអន្តរាគមន៍របស់ខ្លួនរួមនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាល ព្រមទាំងកម្លាំងផ្នែកជំនាញ ចេញប្រតិប ត្តិការភ្លាមៗ រហូតដល់វេលាម៉ោង ១៥និង ៣៩នាទីថ្ងៃដដែល ។ទើបសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីឈានដល់ធ្វើការឃាត់ខ្លួនបានក្រុមជនសង័្សយដែលធ្វើស កម្មភាព(ឆក់ទ្រព្យសម្បត្តិ)នេះចំនួន០៦នាក់ ភ្លាមៗតែម្តង ព្រមទាំងដកហូត បានសម្ភារៈនឹងវត្ថុតាងមួយចំនួន។ហេតុការណ៏បង្ក្រាបជនសង្ស័យចំនួន៦នាក់នៅត្រង់ចំណុចខាងលើរួមមាន។

១-/ឈ្មោះ ហ្វាត អ៉ីណេស ហៅឆែប ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិចុងខ្នុរខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២-/ឈ្មោះ ជួង ភក្តី ភេទប្រុស អាយុ១៨ឆ្នាំមានទី លំនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៣-/ឈ្មោះ សាត ភារ៉ុង ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ខ្នួច ខណ្ឌសែន សុខ រាជធានីភ្នំពេញ។
៤-/ឈ្មោះ ផាន រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំមាហនទីលំនៅភូមិផ្សារសាន់ហាន់ ខណ្ឌឫស្សីកែវរាជ ធានីភ្នំពេញ។
៥-/ឈ្មោះ ផាន រ៉ាវីន ហៅជ័យភេទប្រុស អាយុ ១៤ឆ្នាំរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
៦-/ឈ្មោះ រតនាវិសាលសិដ្ឋភេទប្រុសអាយុ ១៥ ឆ្នាំមានទីលំនៅភូមិគោកឃ្នាងសង្កាត់គោកឃ្នាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។
សម្ភារះដែលដកហូតបាន៖
១/ប្រាក់រៀលចំនួន១.៥0០.០០០រៀល (មួយលានហាសិបម៉ឺនរៀល) ។
២/ម៉ូតូចំនួន០៣ គ្រឿង។
៣/ទូរស័ព្ទ ដៃចំនួន០២គ្រឿង។
៤/-ខ្សែដៃកាឡៃចំនួន០១ខ្សែ ។
៥/ខ្សែកផ្លាកទីនចំនួន ០១ ខ្សែ ។
៦/ចិញ្ចៀនផ្លាកទីន ចំនួន ០១ វង់។

គួរបញ្ជាក់ដែរថាលោកវរសេនីយ៍ឯក ស គឹមឡុង បានបញ្ជាក់ថា ក្រុមជនសង័្សយខាងលើនេះ បានចេញដំណើរពីរាជធានីភ្នំពេញ ហើយមានគោលបំណង ទៅ កាន់ខេត្តសៀមរាប ។ ក្នុងពេលធ្វើដំណើរតាមផ្លូវក្រុមគេបានធ្វើសកម្មភាព(ឆក់យកទ្រព្យ សម្បត្តិ)ពីអ្នកធ្វើដំណើរតាមដងផ្លូវដែលក្នុង នោះបានធ្វើសកម្មភាពឆក់យកបានប្រាក់ចំនួន ៧០០.០០០រៀល(ចិតសិបម៉ឺនរៀល)ពីជនរ ង គ្រោះភេទស្រីម្នាក់នៅចំណុចស្នាមព្រះភូមិសាស្រ្ត ខេត្តពោធិសាត់ លុះមកដល់ភូមិសាស្រ្តខេត្ត បាត់ដំបងពួកគេបានធ្វើសកម្មភាពទៀតតែត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបង្រ្កាបបាន។

លោកអធិការបានបញ្ជាក់បន្ថែមថាកិច្ចប្រតិបត្តិការរបស់នគរបាលដែលអនុវត្តបានជោគជ័យនៅពេលនេះ គឺស្ថិតក្រោមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ស្នងការ លោកស្នងការរងទទួលផែនជំនាញ និងជាពិសេសបានការ ចូលរួមផ្តល់ព័ត៌មានទាន់ពេលវេលាពីប្រជាពលរដ្ឋនៅ មូល ដ្ឋាន ដែលកន្លងមកសមត្ថកិច្ចបានធ្វើការផ្សព្វ ផ្សាយ លេខទូរស័ព្ទដោយទូលំទូលាយ ហើយប្រជាពលរដ្ឋលោកទទួលយកសម្រាប់ទាក់ទង ទាន់ពេលនៅក្នុងករណី មានហេតុការ ណាមួយកើតឡើងដូចករណីនេះស្រាប់។ នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយា ល័យ ជំនាញដើម្បីរៀបចំបញ្ជូនបន្តទៅកាន់អយ្យ ការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាម ផ្លូវ ច្បាប់ហើយ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here