អគ្គិភ័យបានឆាបឆេះផ្ទះឈើរបស់ពលរដ្ធមួយខ្នងអស់ទាំងស្រុងតែមិនមានប៉ះពាល់ដល់មនុស្សឡើយ

0
33

(ខេត្តបាត់ដំបង)៖សេចក្តីរាយការណ៏ពីសម្ថកិច្ចមូលដ្ធានថាមុននេះបន្តិចសង្ស័យឆ្លងចរន្តអគ្គិសនីផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកក៏ដូចជាសមត្ថកិច្ចចុះចេញអន្តរាគមន៍បាញ់ទឹកពន្លត់។

សមត្ថកិច្ចដដែលបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា០៧និង០០នាទី ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច
ក្រុងបាត់ដំបង ដោយផ្ទះឆេះខាងលើមានទំហំ ៨ម៉ែត្រx១៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី (ឆេះអស់ទាំងស្រុង)ដែលមានម្ចាស់ឈ្មោះ ពិន សម្បត្តិ ភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅចំណុចភូមិ សង្កាត់កើតហេតុខាងលើ។

បើតាមប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះបានចាក់សោរផ្ទះទុកចោល ដោយរវល់ចេញទៅខាងក្រៅអស់ លុះក្រោយមកក៏ស្រាប់តែមានការភ្ញាក់ផ្អើលនៅពេលដែលមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅដោយមិនដឹងមូលហេតុតែម្តង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ក្រោយទទួលបានព័ត៌មាននេះភ្លាម ទាំងថ្នាក់ដឹកនាំខេត្ត ទាំងថ្នាក់ដឹកនាំក្រុង ក៏ដូចជាសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ក្រុង និងស្រុក កម្លាំងកងរាជអាវុធហត្ថខេត្ត ក្រុង រួមជាមួយក្រុមហ៊ុនឯកជនផងនោះ បានចេញរថយន្តពន្លត់អគ្គិភ័យសរុបចំនួន០៥គ្រឿងចុះមកអន្តរាគមន៍ពន្លត់រហូតទទួលបានជោគជ័យ ដោយមិនបង្កអោយឆេះរាលដាលឆ្លងទៅផ្ទះអ្នកជិតខាង ហើយក៏មិនបណ្តាលអោយមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

គួរបញ្ជាក់ដែរថាក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានប្រើឡានទឹកអស់ចំនួន៦គ្រឿង នឹងបន្តចុះទៅធ្វើរការសាកសួរពិនិត្យជំវិញកន្លែងកើតហេតុនិងបានដាក់ការសន្និដ្ឋានថា មូលហេតុនៃការឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចំណែកការខូចខាតឃើញថា ផ្ទះឈើតៀមមួយខ្នងទំហំ ០៨ម៉ែត្រX១៥ម៉ែត្រត្រូវបានឆេះអស់ទាំងស្រុង រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here