លិខិតបំភ្លឺនិងសុំទោសថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ

0
79

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើឯកឧត្តមអភិបាលខេត្តកំពង់ធំ របស់លោក ហៀង លីហាក់ ភ្នាក់ងារយកព័ត៌មានប្រចាំខេត្តកំពង់ធំរបស់ អង្គភាព UMA TV ONLINE ករណីចុះផ្សាយ អនឡាញអត្ថបទដែល មានចំណងជើងថា:បែកធ្លាយក្រុមហ៊ុនមួយដែលកំពុងតែបង្ហាញខ្លួននៅលើទឹកដីខេត្តព្រះវិហារបានឃុបឃិតគ្នាជាប្រព័ន្ធកន្ទេលធំបន្លំដេកចូលរួមសហការគ្នាបំផ្លាញព្រៃឡង់ជាមួយអាជ្ញាធរមូលដ្ឋាន។

ខ្ញុំបាទ ហៀង លីហាក់ ភ្នាក់ងារយកព័ត៌មានប្រចាំខេត្តកំពង់ធំរបស់ UMA TV ONLINE សូមធ្វើការបំភ្លឺនិងសុំទោសចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំព្រមទាំងសាធារណៈជនទាំងអស់ ដោយខ្ញុំបាទមានការខ្វះចន្លោះវិជ្ជាជីវៈក្នុងការយកព័ត៌មាន បានចុះផ្សាយអត្ថបទ: បែកធ្លាយក្រុមហ៊ុនមួយដែលកំពុងតែបង្ហាញខ្លួននៅលើទឹកដីខេត្តព្រះវិហារបានឃុបឃិតគ្នាជាប្រព័ន្ធកន្ទេលធំបន្លំដេកចូលរួមសហការគ្នាបំផ្លាញព្រៃឡង់ជាមួយអាជ្ញាធរមូលដ្ឋាន។ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ។
នៅក្នុង អត្តន័យខ្លឹមសារ សំដៅលើក្រុមហ៊ុនម៉ាឃលឡូជីស្ទីក (ខេមបូឌា) ដែល ទទួល សិទ្ធិ ក្នុង ការកាត់ប្រមូលផលអនុផលព្រៃឈើនៅលើដីសមប្បទានសង្គមកិច្ចស្ថិតនៅក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវាង ខេត្តព្រះវិហារ ដោយបានសង្កត់ធ្ងន់លើការកាត់ព្រៃឈើ នៅក្នុងតំបន់អភិរក្សជម្រកសត្វព្រៃព្រៃឡង់ និងបានរិះគន់ដល់ សមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើ។

ដោយឡែក អត្ថន័យដែលបានចុះផ្សាយ ក្នុង នាមខ្ញុំបាទជាអ្នកយកព័ត៌មាននៃអង្គភាព UMA TV ONLINE មានការសោកស្តាយយ៉ាងខ្លាំង ចំពោះ ការខ្វះចន្លោះវិជ្ជាជីវៈជំនាញក្នុងការចុះផ្សាយដែលធ្វើមតិសាធារណៈយល់ច្រឡំនិងប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងសមត្ថកិច្ច ជំនាញ រដ្ឋបាលព្រៃឈើ ដោយពុំបានស្រាវជ្រាវពីសកម្មភាពការ ប្រមូលផល អនុផល ព្រៃឈើ ដោយ ស្រប ច្បាប់ របស់ ក្រុមហ៊ុន ម៉ាឃលឡូជីស្ទីក (ខេមបូឌា) និងពុំបានសិក្សាពីទំហំផ្ទៃដី ដែលក្រុមហ៊ុនមានសិទ្ធិ ប្រមូលផល លើផ្ទៃដី សម្បទាន សេដ្ឋកិច្ចឲ្យបានច្បាស់លាស់។
ក្រោយ ពី បាន ចូលរួម ប្រជុំ ជាមួយនិង ឯកឧត្តម រដ្ឋ លេខាធិការ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត និង ឯកឧត្តម ប្រធាន រដ្ឋបាល ព្រៃឈើ អភិបាល រងខេត្តកំពង់ធំ ព្រះ រាជអាជ្ញា រង អយ្យការ អមសាលាដំបូង ខេត្ត កំពង់ធំ បញ្ជាក់ ជូន នៅក្នុង អង្គ ប្រជុំ ទើបខ្ញុំបាទបានជ្រាបថា ការពិតការប្រមូលផល ព្រៃឈើ លើដីសម្បទាន សេដ្ឋកិច្ច គឺមានការរៀបចំគណកម្មការ ចុះត្រួតពិនិត្យបានត្រឹមត្រូវច្បាស់ លាស់ និងមានស្លាកសញ្ញាសម្រាប់ បំពាក់នៅលើបុគ្គលិកក្រុមហ៊ុន និងមធ្យោបាយដឹកជញ្ជូន សម្រាប់ សម្គាល់ ដើម្បី ចៀស វាង មានការក្លែងបន្លំ ក្នុង នោះក្រុមហ៊ុនមានសិទ្ធកាត់ព្រៃតែនៅក្នុង រង្វង់ដែលបានទទួលសិទ្ធតែប៉ុណ្ណោះ ដោយមិនបានយកឈើពីព្រៃឡង់ ដូចប្រភពព័ត៌មានដែលទទួលបាននោះទេ។

ខ្ញុំ បាទ សូមបញ្ជាក់ផងដែរថា ការចុះផ្សាយនេះ គឺទទួលបានព័ត៌មានពីប្រភពដោយមិនច្បាស់ការណ៍ ទើបធ្វើឲ្យមានការចុះផ្សាយ ធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ ថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងសូមគោរពអគុណ ចំពោះការណែនាំ ចង្អុលបង្ហាញរបស់ ឯកឧត្តម រដ្ឋ មន្ត្រី ឯកឧត្តម រដ្ឋលេខាធិការ និង ឯកឧត្តម អភិបាល ខេត្ត កំពង់ធំ ជាពិសេសខ្ញុំបាទសុំការអនុញ្ញាតសូមខន្តីអភ័យទោសពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ហើយខ្ញុំបាទនិងអង្គភាព UMA TV ONLINE នឹងខិតខំពង្រឹងសមត្ថភាពនិងវិជ្ជាជីវៈជំនាញផ្នែកព័ត៌មានព្រមទាំងផ្ទៀងផ្ទាត់ព័ត៌មានគ្រប់ជ្រុងជ្រោយមុននឹងចេញផ្សាយ ជៀសវាងកំហុសឆ្គងដែលមានកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការថែរក្សាសម្បត្តិព្រៃឈើធម្មជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here