រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើអោយមនុស្ស៤នាក់បានគាបជាប់ក្នុងរថយន្តរងរបួសធ្ងន់ស្រាល

0
47

ភ្នំពេញ៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលបើកបុកពីក្រោយរថយន្តស្ទូចបណ្តាលឲ្យ៤នាក់គាបក្នុងរថយន្តរងរបួសធ្ងន់ស្រាលត្រូវបាន បញ្ជូន ទៅ សង្គ្រោះ ភ្លាមៗ ។

ហេតុការណ៍ នេះ បាន កើតឡើង នៅម៉ោង ១១ និង ៣០ នាទី យប់ ថ្ងៃ ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាម បណ្ដោយ ផ្លូវជាតិ លេខ ៦ ក្នុង សង្កាត់ ព្រែកលៀប ខណ្ឌ ជ្រោយចង្វា រាជធានី ភ្នំពេញ ។

ប្រភពព័ត៌មាន ពី ប្រជាពលរដ្ឋនៅ កន្លែងកើតហេតុ បាន ឲ្យ ដឹងថា ដំបូងឡើយគេ ឃើញ រថយន្ត ដឹក អ្នកដំណើរ វី អាយ ភីរបស់ក្រុមហ៊ុនកាពីតូល មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-0590 ធ្វើដំណើរតាមផ្លូវជាតិលេខ៦ក្នុង ពី កើតមក លិច ខណះមកដល់ ចំណុចកើតហេតុក៏មានរថយន្តស្ទូច មួយគ្រឿង អត់មានស្លាកលេខ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅ ស្របគ្នា បម្រុង នឹង បត់ ចូល បុរី ក៏ ជ្រុល ទៅបុក ពីក្រោយ ពេញទំហឹង បណ្តាល ឲ្យ ផ្ទប់ គាប ជាប់ មនុស្ស ប្រុស ស្រី ៤ នាក់រងរបួសធ្ងន់ស្រាលនៅក្នុងរថយន្ត ត្រូវ ប្រជាពលរដ្ឋ និង សមត្ថកិច្ច ជួយ គាស់ យកចេញ ទៅ សង្គ្រោះបន្ទាន់ ភ្លាមៗ ។

បន្ទាប់ពីកើតសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុរួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកវា់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here