នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់យល់ពូជកូនត្រីអណ្ដែងចែកជូនប្រជាពលរដ្ឋ 32 គ្រួសារដើម្បីចិញ្ចឹម

0
37

ខេត្តពោធិ៍សាត់:

ពូជត្រីអណ្តែងចំនួន៦៤kgត្រូវបាន ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ដោយមានការចូលរួម មន្រ្តីខណ្ឌ អាជ្ញាធរឃុំអូរតាប៉ោង បានចុះចែកពូជត្រីនិងចំណីដល់បណ្តុំអាជីវកម្មចិញ្ចឹមត្រីចំនួន៣២គ្រួសាតនៅ ភូមិ.ព្រៃក្របៅ ឃុំ.អូរតាប៉ោង ស្រុកបាកាន.ខេត្តពោធិ៍សាត់។

ការចុះចែកពូជត្រីអណ្តែងនិងចំណីដល់បណ្តុំអាជីវកម្មចិញ្ចឹមត្រីខាងលើនេះបានធ្វើឡើងនៅថ្ងៃទី១៩វិច្ឆិការ២០២០ម្សិលមិញនៅក្នុងភូមិព្រៃក្របៅ ឃុំអូតាប៉ោង ស្រុកបាកាននៃខេត្តពោធិសាត់ ។

ក្រុមការងារនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលដឹកនាំដោយនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់លោក ភុំវិមល ក្រុមការងារបានចុះចែកពូជត្រីនិងបានព្រលែងកូនត្រីទៅតាមតង់ផ្លាស្ទិចនិងបានផ្តល់បច្ចេកទេសបន្ថែមដល់ពួកគាត់។

ក្នុងនោះដែរនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាបណ្ដុំកសិករចិញ្ចឹមត្រីតាមស្រះដាក់ដោយតង់មួយចំនួនពីវិធីចិញ្ចឹមត្រីក្នុងនោះត្រូវបានដាំចកអាសូឡាដែលសម្រាប់ធ្វើជាចំណីក្នុងការចិញ្ចឹមត្រីអណ្តែងតាមការណែនាំរបស់មន្រ្តីជលផលយើងផងដែរ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងទៀតថាការចិញ្ចឹមត្រីអណ្ដែងតាមស្រះដាក់ថង់ប្លាស្ទិកតូចៗតាមផ្ទះគឺជាការចិញ្ចឹមងាយបំផុតពីរទៅបីខែអាចចាប់លក់បានដើម្បីដោះស្រាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋបន្ដុំកសិករចិញ្ចឹមត្រីដើម្បីបង្កើតជីវភាពរស់នៅបានល្អប្រសើរ ។
តែយ៉ាងនេះក្តីមន្ត្រីជំនាញនៅខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ត្រូវតែចុះតាមដានរាល់សកម្មភាពនៃការចិញ្ចឹមត្រីរបស់បងប្អូនប្រជាពលរដ្ឋកសិករបណ្តុំចិញ្ចឹមត្រីជារៀងរាល់ពេលនិងផ្ដល់បទពិសោធន៍លើជំនាញផ្នែកចិញ្ចឹមត្រីបន្ថែមទៀតទៅដល់ពួកគាត់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here