ពិធីក្រុងពាលីសុំផ្លាស់ប្តូររូបសំណាកក្រពើចាស់ ផ្លាស់ថ្មី សូមបុណ្យបារមីជួយបីបាច់ថែរក្សាប្រជាពលរដ្ឋស្រុកកំពង់រោទិ៍

0
53

ខេត្តស្វាយរៀង៖លោកតឹកពិសិដ្ឋអភិបាលរងតំណាងអភិបាលស្រុកនិងលោកប្រធានក្រុមប្រឹក្សាស្រុកបានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសុំផ្លាស់ប្តូររូបសំណាកក្រពើចាស់ ផ្លាស់ថ្មី សូមបុណ្យបារមីជួយបីបាច់ថែរក្សាប្រជាពលរដ្ឋស្រុកកំពង់រោទិ៍យើងខ្ញុំសូមមានសេចក្តីសុខចម្រើនគ្រប់ៗក្រុមគ្រួសារនាព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០។

គួររំលឹកផងដែរថា៖តាមនិទានបាន ដំណើរថាការដើមឡើយ នៅតាមស្ទឹង ស្ថិតក្នុងតំបន់កំពង់រោទ៏បច្ចុប្បន្ន សំបូរ ទៅដោយព្រែកបឹងបួរដែលមានសត្វក្រពើរស់នៅច្រើន ពិសេស កំពង់ដែរអ្នកស្រុកចតទូកឬសំពៅ មានសត្វក្រពើមួយមានមហិទ្ធិរិទ្ធិ បារមីពូកែរ ឬក្រពើអ្នកតា ដែលតែងតែ មានសម្រែកនៅពេលថ្ងៃសីលឬថ្ងៃឧបោសថតាមការចង់ដឹងចង់ឃើញពីអ្នក ស្រុកហើយអ្នកស្រុក តែងតែបន់ស្រន់ សុំសេចក្ដីសុខគ្រប់ប្រការឬ ប្រាថ្នាអ្វី តាមការចង់បាន និងតែងមករំខាននិងយាយីដល់អ្នកស្រុក ដែលប្រកបរបរទទួលទានតាមផ្លូវទឹក ហេតុនេះអ្នកស្រុក នាំគ្នាហៅថា កំពង់ក្រពើរោទ៍ ក្រោយមកពាក្យនេះបានក្លាយជាកំពង់រោទិ៍វិញ។

ក្នុងឆ្នាំ ១៩៥៨លោកតូចថុង ជាចៅហ្វាយស្រុក បានសាងរូបក្រពើទុក ជាការឧទ្ទិស ឈ្មោះក្រពើរោទិ៍ដែលអ្នកស្រុក តែងមានជំនឿ និងធ្វើពិធីសែនព្រេនផ្សេងៗ ក្រពើនេះ មាននៅរង្វង់មូលជិតសាលាស្រុកកំពង់រោទិ៍ចំពោះប្រវត្តិទីតាំង ដែល ក្រពើរនោះរស់នៅគឺស្ថិតនៅបឹងមួយខាងកើតមន្ទីរស្រុក។ដោយ៖ជា រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here