លោកហែម ពិសិដ្ឋ ចុះចែកពូជដំណាំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនប្រជាកសិករដែលរង គ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៥២ គ្រួសារ នៅស្រុករមាសហែក

0
8

ខេត្តស្វាយរៀង៖លោកហែម ពិសិដ្ឋ អភិបាលរងតំណាងលោកអភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះចែកពូជដំណាំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនប្រជាកសិករដែលរង គ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៥២ គ្រួសារមកពីរ៤ឃុំ មុខដារ សម្បត្តិ
មានជ័យ ចន្រ្តី ម្រាម និងសំបួរនៅស្រុករមាសហែក នៅថ្ងៃសុក្រ ៥ កើត ខែមិគសិរ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងឪកាសនោះមានការចូលរួមពីលោកស៊ូម៉ុលអភិបាលស្រុកលោកអនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តលោកសុខចាន់ថនប្រធានការិយាល័យផ្សព្វផ្សាយ
អាជ្ញាធឃុំមន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាកសិករជាច្រើនផងដែរ។

លោកហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង
បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ច កាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោកបន្តថា ខ្ញុំសូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំ កសិផល ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារយៈពេលកន្លងមក ជាពិសេសនៅស្រុករមាសហែក។

ទន្ទឹមនេះក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាមរយៈក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទបាននាំយកនូវពូជដំណាំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹត្តបណ្ឌិត ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ។

លោកក៏ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួន ព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។

ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។ដោយ៖ជា រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here