បិទការប្រកួតក្រុមកីឡាករមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២០នៅខេត្តឧត្តរមានជ័យ

0
10

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថ្លែងថាការលេងកីឡាគឺមានសារៈសំខាន់ណាស់ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបញ្ជានៅសារអប់រំស្រទាប់ដល់កីឡាករយុវជនយើងផងដែរ ។ជាពិសេសយើងត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀន ត្រូវនៅអោយឆ្ងាយពីជំងឺអេដស៍ ជំងឺឆ្លង និងចូលរួមគ្នាទប់ស្កាត់ជំងឺកូវីត១៩ ត្រូវនៅអោយឆ្ងាយពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីសុវត្ថិភាពខ្លួនឯងនិង សុភមង្គលក្នុងគ្រួសារ និងថែរក្សាអនាម័យ បរិស្ថាន ដាំដើមឈើដើម្បីជីវិតយើងទាំងអស់គ្នា។

ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ថ្លែងដូច្នេះក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២០។ ដោយមានអ្នកចូលរួមពីសំណាក់ ឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរួមទាំងសិស្សានុសិស្សជាច្រើនអ្នកផងដែរ ពិធីនេះធ្វើនៅពហុកីឡាដ្ឋានខេត្ត ស្ថិតនៅភូមិបូរីរដ្ឋបាលសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ។នៅរសៀលថ្ងៃ សុក្រទី២០ខែ វិច្ឆិកាឆ្នាំ២០២០។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបានមានប្រសាសន៍ថា ដើម្បីបំផុសសកម្មភាពលេងកីឡា គឺកាត់បន្ថយអសកម្មក្នុងសង្គមនិងគ្រួសារ ដើម្បីអភិវឌ្ឍន៍សមត្ថភាពជំនាញរបស់យុវជនឲ្យមានទេពកោសល្យល្អៗ ការចូលរួមក្នុងការលេងដើម្បី ជម្រើសជាតិ ក្នុងការត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here