បុរសម្នាក់កំពុងជិះម៉ូតូក្បែរប្រឡាយពេលមេឃកំពុងភ្លៀងត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអធម្ម!

0
42

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្មេងៗនិងអ្នកធ្វើដំណើរតាមផ្លូវក្បែរប្រឡាយ បន្ទាប់ពីពួកគេប្រទះឃើញបុរសម្នាក់រួមនឹងម៉ូតូដេកដួលស្លាប់កណ្តាលផ្លូវដោយមានអាវរហែក ដោយសារតែត្រូវរន្ទះបាញ់ចំមួយគ្រាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចភូមិបឹង ឃុំកំពង់ពិល ស្រុករំដួល ខេត្តស្វាយរៀង។

មន្ត្រីនគរបាលស្រុករំដួលបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ កឹង យ៉ាត អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃបឹង ឃុំមុឺនជ័យ ស្រុករំដួល ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានភ្លៀងរលឹមស្រិចៗនិងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ហើយស្របគ្នានោះមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ធ្វើដំណើរកាត់ប្រឡាយទឹក ស្រាប់តែត្រូវរន្ទះបាញ់លាន់ឮសូរឆាំង ក្រោយមកក៏ស្ងាត់ហើយខណៈនោះស្រាប់តែឃើញបុរសដែលជិះម៉ូតូនោះដេកដួលក្បែរម៉ូតូទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕ដោយ៖ជា រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here