ស្ត្រីចំណាស់ម្នាក់ដើរទៅឃ្វាលក្របីរអិលជើងធ្លាក់ចូលប្រឡាយ​ទឹកបណ្តាល​ឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម

0
5

(កំពង់ធំ)៖ អាណោចអាធ័មណាស់ស្ត្រីចំណាស់ម្នាក់ដើរទៅឃ្វាលក្របីស្រាប់តែរអិលជើងធ្លាក់ចូលប្រឡាយ​ទឹកបណ្តាល​ឲ្យលង់ស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦ និង ១០ នាទីថ្ងៃសុក្រ ៥ កើតខែមិគសិរ ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបុស្សតាអុល ភូមិ​ត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ អ៊ុក ឡៃ ភេទស្រី អាយុ ៥៨ឆ្នាំ​ ជនជាតិខ្មែរ នៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ ភី ភាន់ ភេទ ៗប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នាអោយដឹងថា៖ ឈ្មោះ អ៊ុក ឡៃ បានទៅឃ្វាលក្របី នៅចំណុចខាងលើ លុះដល់ម៉ោងប្រហែល ១៦:១០នាទី ខ្លួន​បានរត់ទៅដេញក្របីចំងាយពី ជនរងគ្រោះ​១០០ម៉ែត្រ ពេលនោះឈ្មោះ គាំង ឈុនអេង ភេទស្រី អាយុ ១២ឆ្នាំ នៅជាមួយគាត់ បានស្រែក ហៅខ្លួនថា យាយឡៃលង់ទឹកហើយ ពេលនោះខ្លួនបានរត់ទៅដល់ ឃើញមនុស្ស ២នាក់ ចុុះរាវក្នុងទឹក តែរកមិនទាន់ឃើញ ខ្លួន​បានចុះជួយរាវ ហើយក៏ឃើញគាត់រួចស្រង់ឡើងលើគោកហើយកូនចៅរបស់គាត់យកមកផ្ទះបាត់ទៅ។​

បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងប៉ុស្តិ៍និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យកន្លែងកើតហេតុនិងសព តាមការពិនិត្យសមត្ថកិច្ចជំនាញយើងមិនឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធករណីឃាតកម្មឡើយ។
ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ អ៊ុក ឡៃ ស្លាប់ដោយសារលង់ទឹក។
មូលហេតុ​ : ជនរងគ្រោះ​ជនរងគ្រោះដើរទៅឃ្វាលក្របីរអិលជើងធ្លាក់ចូលប្រឡាយ​ទឹកបណ្តាល​ឲ្យលង់ស្លាប់តែម្តង ។

ក្រោយពីពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here