ប្រជាពលរដ្ឋចំនួន 5 ឃុំ ស្មើរនឹង 750 គ្រួសារ បានទទួលអំណោយពីឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

0
4

••••••••••••••••••••••••••••••••••••••••••
{កំពង់ធំ} នៅថ្ងៃទី 21 ខែវិច្ឆិកាឆ្នាំ 2020 ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ ព្រមទាំងប្រតិភូដែលជាម្ចាស់អំណោយ ដែលមានលោកឧកញ៉ា យុម ស៊ូសាង ប្រធានសមាគមពាណិជ្ជកម្មហុងកុងប្រចាំកម្ពុជា នឹងលោកស្រី វ៉ុង ស្វីវ៉ា អនុប្រធាននឹងជាអគ្គលេខាធិការនៃសមាគមពាណិជ្ជកម្ម បរទេស ចិនហុងកុងនឹងម៉ាកែវប្រចាំកម្ពុជា នឹងលោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា

ឯកឧត្តម ថោង ខុន រដ្ធមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងកម្មវិធីចែកអំណោយថាសូមអោយបងប្អូនប្រជាពលរដ្ឋទាំងចេះថែរក្សាខ្លួននឹងពាក់ម៉ាស់អោយបានគ្រប់ៗគ្នាដើម្បីការពារជម្ងឺដែលកាចសាហាវកំពុងតែរៀបល្បាតនៅលើភិភពលោក នាពេលបច្ចុន្ននេះគូV19ត្រូវការពារជានិច្ចដោយមិនធ្វេសប្រហែសបាន

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថានៅក្នុងខេត្តកំពង់ធំ ដោយឡែកនៅក្នុងស្រុកស្ទោងកន្លងមកមានប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងច្រើនជាងគេហើយក៏បានទទួលអំណោយជាបន្តបន្ទាប់មកដែរជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងជួបការលំបាកដោយសារតែអត់អាហានោះទេ

អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋមានចំនួន5ឃុំ ស្មើនឹង750 គ្រួសារនៅថ្ងៃនេះក្នុង1គ្រួសារៗទទួលបានអង្ក25គីឡូមី1កេសទឹកសុទ្ធ1កេសត្រីខកំប៉ុង1យួរទឹកត្រី1យួរទឹកសុីអុីវ1យួរ ថ្នាំពេទ្យTIFFY 5 បន្ទះ ប្រជាពលរដ្ឋដែលបានទទួលអំណោយពីឯកឧត្តម ថោង ខុនរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ព្រមទាំងប្រតិភូអមដំណើរ មានការត្រេកអរយ៉ាងខ្លាំងជាទីបំផុត។ដោយ ហ៊ាង លីហាក់

LEAVE A REPLY

Please enter your comment!
Please enter your name here