ជនសង្សយ័ចំនួន១នាក់ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រិត្តនៅចំណុច ផ្លូវបេតុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល

0
7

ដោយមានការយកចិត្តទុកដាក់ពីលោក ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល នូវភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ទឹសដៅអោយលោក អធិការទាំង១១ស្រុក/ក្រុង បង្ក្រាបអោយខាងតែបាននូវជនដែលបង្ករអសន្តិសុខក្នុងសង្គម និងប៉ះពាល់ដល់សតិអារម្មណ៏របស់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងសម្របសម្រួលផ្នែកច្បាប់ដោយលោក ព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងខេត្តកណ្តាល។
គ្រឿងញៀនជាវត្ថុមួយបែប អាចបំផ្លាញជីវិត និងអ្វីៗដែលអ្នកកំពុងមានអោយរលាយបាន ព្រមទាំងមជ្ឃដ្ឋានទូរទៅគេស្អប់ខ្ពើម ដូចនេះចូរយុវជនទាំងឡាយទាំងពួង ឆ្លើយថាទេ និងនៅអោយឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនមិនបានផ្តល់តំលៃអោយអ្នក និងគ្រួសារអ្នកឡើយ ចុះហេតុអ្វីបានជាយុវជន នៅតែបន្តប្រព្រិត្ត និងមិនខ្លាចបាត់បង់នូវអ្វីដែលខ្លួនមាន។
ជនសង្សយ័ចំនួន១នាក់ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន ឈ្មោះ ផល សុភក្រ័ ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរ កម្មករកាប់ជ្រូក ទីលំនៅបច្ចុប្បន្នភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) កើតហេតុ:២០/១១/២០២០ វេលាម៉ោង១៥និង១៥នាទី។
វត្ថុតាងចាប់យក – ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៣កញ្ចប់តូច និងកាបូបដៃព៌ណសូកូឡាចំនួន០១។
បើយោងតាមការបញ្ជាក់ពីលោក យី វ៉ាន់ដាអធិការក្រុងតាខ្មៅបានប្រាប់ថាៈ នៅវេលាម៉ោងកើតហេតុខាងលើកំលាំងប៉ុស្តិ៍ព្រែកហូរបានធ្វើការល្បាតតាមភូមិសាស្ត្រឃើញជនសង្ស័យកំពុងតែដើរដោយសង្ស័យក៏ឃាត់ខ្លួនសួរនាំរកឃើញថ្នាំញៀនចំនួន០៣កញ្ចក់តូចដែលកាន់ក្ដាប់ដៃខាងឆ្វេងហើយក៏ឃាត់ខ្លួនតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីបុរស់ម្នាក់មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មិនស្គាល់ទីលំនៅក្នុងតម្លៃ២០០០០រៀលពិតប្រាកដមែន។
បច្ចុប្បន្នចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ សារ៉ាយ

LEAVE A REPLY

Please enter your comment!
Please enter your name here