មុខសញ្ញាដែលសកម្មខាងលួចទ្រព្យសម្បត្តិប្រជាពលរដ្ធនោះត្រូវសម្ថកិច្ចក្របួចបានហើយ

0
8

(បាត់ដំបង)ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាលួចទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ធកន្លងមកត្រូវកម្លាំងនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបងនៅថ្ងៃទី២១ខែវិច្ឆកាឆ្នាំ២០២០ វេលាម៉ោង១១នឹង៥០នាទីស្ថិតនៅត្រង់ចំណុចភោជនីយដ្ឋាន កោះតៃវ៉ាន់ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ។

ប្រភពពីកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា យោងទៅតាមការស្រាវជ្រាវជាច្រើនថ្ងៃ។នឹងមានការរាយការពីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងពីហេតុការណ៏ត្រង់ចំណុចខាងលើរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រស់ ផស់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលតាឯក-សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង។ដោយចោទពីបទលួច ទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ អ៊ូច សាលូន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិទួលតាឯកសង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ។កាលពីថ្ងៃទី២០ខែវិច្ឆកាឆ្នាំ២០២០វេលាម៉ោង១០នឹង០០នាទីពីម្សិលមិញស្ថិតនៅត្រង់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៏ឯក លឹម ពុទ្ធីឡាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌបានឲ្យដឹងនៅល្ងាចថ្ងៃទី២១ខែវិច្ឆកាឆ្នាំ២០២០វេលាម៉ោង១៦និង៤៥នាទីថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ត្រីសាតគឹមសានស្នងការខេត្តនិងការផ្តល់ពត៌មានពីជនរងគ្រោះខាងលើទើបសមត្ថកិច្ចនគរបាលជំនាញព្រហ្មទ័ណ្ឌកំរិតធ្ងន់កំណត់មុខសញ្ញាបានរហូត ឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅត្រង់ចំណុចកើតហេតុខាងលើបានតែម្តង។និងដកហូតវត្ថុតាងបានរួមមាន។
១/កាបូបដៃតូច១ មានខ្សែដៃពណ៌ទឹកប្រាក់ ១ខ្សែ, ផ្លាកដៃ១ខ្សែ, ក្រវិលពណ៌ប្រាក់១គូរ, បន្តោងពណ៌សលាយស្វាយ ១ ។

បច្ចុប្បន្ន:ជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបាន សមត្ថកិច្ចនគរបាលជំនាញខេត្តកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តទៅតាមនីតិវិធីច្បាប់រួចរាល់អស់ហើយ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here